ក្រុមហ៊ុន Huawei ទើបតែបានប្រកាសថា អ្នកប្រើប្រាស់ចំនួន ១០ លាននាក់នៅទូទាំងពិភពលោកកំពុងប្រើប្រាស់ស្មាតហ្វូនជាមួយនឹង Version EMUI 11 ចុងក្រោយរបស់ខ្លួន។ សមិទ្ធិផលនេះត្រូវបានកើតឡើងក្នុងរយៈពេលតែ ៨២ ថ្ងៃប៉ុណ្ណោះ ចាប់តាំងពីថ្ងៃប្រកាសដំបូលកាលពីខែកញ្ញាកន្លងមកនេះ។

EMUI(Emotion User Interface ) នេះត្រូវបានដាក់បង្ហាញនៅក្នុងសន្និសិទមួយនៅក្រមហ៊ុន Huawei ជាមួយនឹងការផ្លាស់ប្តូរជាច្រើន។ ការផ្លាស់ប្តូរដ៏ធំបំផុតមួយគឺមុខងារ multi-window functionality – ដោយវាអាចដំណើរការបានដោយការប្រើប្រាស់កាយវិកា ដូចជាការធ្វើចលនាចាក់សោរលើអេក្រង់។ ហើយវាក៏មានភាពប្រសើរឡើងផងដែរ នូវរបៀបដែលទូរស័ព្ទដំណើរការជាមួយកុំព្យូទ័រ។
គួររំលឹកជូនថា EMUI 11 មិនមែនជាសេវាកម្មចល័តរបស់ក្រុមហ៊ុន Google នោះទេ។ EMUI នេះគឺជាកំណែដែលក្រុមហ៊ុន Huawei បានបង្តើតឡើងនៅឆ្នាំ២០១២ ដោយវាដំណើរនៅប្រព័ន្ធប្រតិបត្តិការ Android។ ប៉ុន្តែគេរំពឹងថា EMUI 11 នឹងត្រូវបានបញ្ចូលទៅប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ក្រុមហ៊ុន Huawei វិញនាពេលខាងមុខនេះ។
Source: www.gsmarena.com