Elon Musk គ្រោងនឹងលុបចោលបម្រាម Twitter លើលោក Donald Trump
Elon Musk បាននិយាយកាលពីថ្ងៃអង្គារថាគាត់នឹងលុបចោលការហាមឃាត់របស់ Twitter លើអតីតប្រធានាធិបតី Donald Trump ប្រសិនដំណើរការនៃការទិញរបស់គាត់ត្រូវបានរួចរាល់។

Written by Heaur

05/11/2022

Elon Musk បាននិយាយកាលពីថ្ងៃអង្គារថាគាត់នឹងលុបចោលការហាមឃាត់របស់ Twitter លើអតីតប្រធានាធិបតី Donald Trump ប្រសិនដំណើរការនៃការទិញរបស់គាត់ត្រូវបានរួចរាល់។

លោក Elon Musk បាននិយាយនៅក្នុងសន្និសីទ FT Live’s Future of the Car Conference ថា “ការហាមប្រាមជាអចិន្ត្រៃយ៍គួរតែជារឿនកម្រណាស់ ហើយការហាមឃាត់ទំាងនោះពិតជាត្រូវសម្រាប់គណនីណាដែលជាគណនី bots ឬ scam គណនី spamជាដើម … តែខ្ញុំគិតថាវាមិនត្រឹមត្រូវទេក្នុងការហាមឃាត់ ដូណាល់ ត្រាំ  ពីការប្រើប្រាស់Twitter” ។ “ខ្ញុំគិតថា នោះជាកំហុសមួយ ព្រោះវាធ្វើឲ្យប្រទេសមួយឃ្លាតឆ្ងាយពីគ្នា ហើយទីបំផុតមិនបាននាំឲ្យលោក ដូណាល់ ត្រាំ គ្មានសំឡេង”។

Musk ដែលត្រូវបានរំពឹងថានឹងក្លាយជានាយកប្រតិបត្តិបណ្តោះអាសន្ន បានបន្តថា “ខ្ញុំនឹងលុបចោលការហាមឃាត់ជាអចិន្ត្រៃយ៍នេះ”។ ជាការឆ្លើយតប លោក Trump បានប្រាប់លោក Joe Kernen របស់ស្ថានីយទូរទស្សន៍ CNBC ថា លោកនឹងមិនត្រលប់ទៅប្រើប្រាស់គណនី Twitterរបស់លោកពីមុននោះទេ  ដោយសារតែលោកបានបើកដំណើរការបណ្តាញសង្គមរបស់ខ្លួន ដែលមានឈ្មោះថា Truth Social ហើយលោកនឹងប្រើប្រាស់បណ្តាញសង្គមរបស់លោកជំនួសTwitter។

Source: www.cnbc.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

ការធ្វើបច្ចុប្បន្នភាព Windows 10 រារាំងកម្មវិធី Event Viewer ហើយអាចបណ្តាលឱ្យបាត់បង់ទិន្នន័យ

ការធ្វើបច្ចុប្បន្នភាព Windows 10 រារាំងកម្មវិធី Event Viewer ហើយអាចបណ្តាលឱ្យបាត់បង់ទិន្នន័យ

កំហុសទូទៅបំផុតគឺការប៉ះពាល់ដល់កម្មវិធី Event Viewer ដែលជាកម្មវិធីរបស់ Windows 10 សម្រាប់ត្រួតពិនិត្យកម្មវិធី និងព័ត៌មានប្រព័ន្ធផ្សេងៗ។

Apple បញ្ចេញ iOS 15.5 និង iPadOS 15.5 ជាមួយមុខងារថ្មី និង bug fixes

Apple បញ្ចេញ iOS 15.5 និង iPadOS 15.5 ជាមួយមុខងារថ្មី និង bug fixes

ជាមួយនឹងការអាប់ដេតនេះ អ្នកប្រើប្រាស់នឹងសម្គាល់ឃើញមានប៊ូតុងមួយចំនួន ដែលដាក់ឈ្មោះថា “ស្នើសុំ (Request)” និង “ផ្ញើ(Send)” ដែលត្រូវបានបន្ថែមទៅក្នុង …