LiveWire ដែលជាម៉ូតូអគ្គិសនីដំបូងគេពីក្រុមហ៊ុន Harley-Davidson នឹងក្លាយជាBrand ស្តង់ដាមួយ។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅMilwaukeeបានប្រកាសថាខ្លួននឹងបង្កើតផ្នែកម៉ូតូអគ្គិសនី ដើម្បីបង្តើតនូវបពិសោធន៍ដ៏ល្អដល់អ្នកប្រើប្រាស់ និងមានការលក់រាយ។ ក្រុមហ៊ុន Harley-Davidson គ្រោងនឹងដាក់បង្ហាញ “ម៉ូតូយីហោ LiveWire ដំបូង” នៅថ្ងៃទី ៨ ខែកក្កដាដើម្បីស្របគ្នានឹងការបង្ហាញម៉ូតូអន្តរជាតិ។

ហើយនេះក៏ជាការផ្លាស់ប្តូរក្រុមហ៊ុនHarley-Davidson អោយក្លាយជាក្រុមហ៊ុនផលិតកង់អគ្គិសនីថ្មីរបស់ខ្លួនគឺSerial 1។ គំនិតគឺថា LiveWire នៅតែបន្តទទួលបានអត្ថប្រយោជន៍ពីទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមហ៊ុនមេរបស់ខ្លួនខណៈពេលដែលពួកគេកំពុងបង្កើតអត្តសញ្ញាណយីហោផ្ទាល់ខ្លួនដែលខុសពី Harley-Davidson ។

វាជាការផ្លាស់ប្តូរពីរបៀបដែលក្រុមហ៊ុនឈានទៅរកម៉ូដែលLiveWire ដែលម៉ូតូអគ្គីសនី ខណៈដែលបច្ចុប្បន្ននេះម៉ូតូអគ្គីសនីLiveWireនេះមិនទាន់មានភាពល្បីល្បាញនូវឡើយ។ លោក Jochen Zeitz ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Harley-Davidson បានមានប្រសាសន៍ថា“ ជាមួយនឹងបេសកកម្មដើម្បីក្លាយជាយីហោម៉ូតូអគ្គិសនីដ៏ល្បីបំផុតនៅលើពិភពលោក, LiveWire នឹងត្រួសត្រាយអនាគតនៃការជិះកង់ដើម្បីស្វែងរកដំណើរផ្សងព្រេងក្នុងទីក្រុងនិងជនបទ” ហើយក្រុមហ៊ុនក៏នឹងមានគម្រោងបង្កើតនិងអភិវឌ្ឍបច្ចេកវិទ្យាដែលនឹងត្រូវអនុវត្តចំពោះម៉ូតូអគ្គិសនី Harley-Davidson នាពេលអនាគតផងដែរ ។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports