ការស្តាប់កាសយូរអាចបង្កនូវហានិភ័យដែរ?
មានមនុស្សកាន់តែច្រើនឡើងៗបានប្រើប្រាស់កាស់ស្តាប់បទចំរៀង ខណៈដែលពួកគេកំពុងតែធ្វើដំណើរ គេង ឬកំពុងធ្វើអ្វីមួយផ្សេង។

Written by Heaur

01/05/2021

ជាសម័យកាលមួយដែលបច្ចេកវិទ្យាបានចូលរួមជួយមនុស្សរាល់លានគ្នា អោយធ្វើការទំនាក់ទំនង់ ការរកសុី និងការសិក្សាបានយ៉ាងងាយតាមរយៈអ៊ីនធឺណិត ក្នុងនោះក៏មានផងដែរនូវការកំសាន្ត ដូចជាការស្តាប់ចម្រៀងជាដើម។ មានមនុស្សកាន់តែច្រើនឡើងៗបានប្រើប្រាស់កាស់ស្តាប់បទចំរៀង ខណៈដែលពួកគេកំពុងតែធ្វើដំណើរ គេង ឬកំពុងធ្វើអ្វីមួយផ្សេង។ 

យ៉ាងណាមិញ កាសស្តាប់ចម្រៀងត្រូវបានបង្កើតឡើងដោយមានរលកសំឡេង ឬរំពា័រ ដែលអាចធ្វើដំណើរទៅដល់ត្រចៀករបស់យើង និងធ្វើឱ្យក្រដាសត្រចៀកញ័រតាមចង្វាក់ភ្លេទ។ រំញ័រនេះរាលដាលដល់ត្រចៀកផ្នែកខាងក្នុងតាមរយៈឆ្អឹងតូចៗ ហើយឈានដល់cochlea ដែលជាកន្លែងផ្ទុកអង្គធាតុហើយមានរោមតូចៗរាប់ពាន់។ ហេតុនេះ ការស្តាប់ចម្រៀងតាមរយៈកាសយូរ ឬច្រើនជ្រុលអាចបង្កនូវហានិភ័យដល់ត្រចៀក ដូចជាការបាត់បង់ភាពប្រែប្រួលរំញ័រក្នុងត្រចៀក ឈឺត្រជៀក  វិលមុខ ការចម្លងមេរោគតាមកាស ឬបើធ្ងន់ធ្ងរខ្លាំងវាអាចអោយអ្នកប្រើប្រាស់បាត់សមត្ថភាពស្តាប់រហូតតែម្តង។

បើយោងតាមការចេញផ្សាយរបស់គេហទ័រ columbiaindiahospitals បានណែនំានូវគន្លឹះមួយចំនួនដល់អ្នកប្រើប្រាស់ក្នុងការការពារពីហានិភ័យផ្សេងៗដល់ត្រចៀក៖

១. កំុបន្ថែមសំលេងអោយលើសពី៦០% ពេលកំពុងកុំប្រើកាសស្តាប់ត្រចៀកឬកា
២. កំុកាសស្តាប់លើសពីមួយម៉ោង ដោយតម្រូវអោយអ្នកស្តាប់សម្រាកឱ្យបានយ៉ាងហោចណាស់ ៥ នាទី​
៣. ប្រើប្រាស់កាសស្តាប់ត្រចៀកប្រភេទ noise-cancelling earphones
៤. បន្ថែមកម្រិតសំឡេងឱ្យល្មម តែកំុខ្លំាងពេក 

គួរំលឹកជូនថា អង្គការសុខភាពពិភពលោក (WHO) បានប៉ាន់ប្រមាណថាមនុស្សវ័យក្មេងប្រហែលជាង ១ ពាន់លាននាក់នៅទូទាំងពិភពលោកអាចប្រឈមនឹងការបាត់បង់ការស្តាប់ដោយសារតែទម្លាប់នៃប្រើប្រាស់ការស្តាប់មិនត្រឹមត្រូវ និងជ្រុលហួសពីកម្រិតធម្មតា។

Source: www.columbiaindiahospitals.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …