Dystopia: Contest of Heroes កំពុងដាក់បង្ហាញលើ Huawei AppGallery មុនគេ
Beetroot Lab បានសហការជាមួយក្រុមហ៊ុន Huawei សម្រាប់ការដាក់បង្ហាញហ្គេមចុងក្រោយរបស់ខ្លួនគឺ Dystopia: Contest of Heroes ដែលនឹងត្រូវដាក់លក់ដំបូងនៅលើ Huawei AppGallery

Written by Heaur

11/20/2020

Beetroot Lab បានសហការជាមួយក្រុមហ៊ុន Huawei សម្រាប់ការដាក់បង្ហាញហ្គេមចុងក្រោយរបស់ខ្លួនគឺ Dystopia: Contest of Heroes ដែលនឹងត្រូវដាក់លក់ដំបូងនៅលើ Huawei AppGallery ។

ហ្គេមនេះត្រូវបានកំណត់នៅឆ្នាំ ២០៦៥ ហើយផ្តោតលើវីរបុរសដែលប្រយុទ្ធដើម្បីគ្រប់គ្រងស្រុកនៃទីក្រុងញូវយ៉ក ដោយធ្វើការវាយឆ្មក់លើអ្នកលេងផ្សេងទៀត និងបង្កើតនូវសម្ព័ន្ធភាពផងដែរ។ ក្រុមហ៊ុន Huawei នឹងជំរុញការចាប់ផ្តើមហ្គេមនេះ ដោយនឹងធ្វើនឹងធ្វើការប្រកួតប្រជែងនៅលើទីផ្សារ។ Huawei បានជួយ Lab Beetroot រួចហើយក្នុងការរួមបញ្ចូលលក្ខណៈពិសេសនៃហ្គេមនេះចូលទៅនឹងសេវាកម្មទូរស័ព្ទចល័តរបស់ខ្លូន ដូចនេះអ្នកប្រើប្រាស់អាចទាញយកហ្គេមបានយ៉ាងស្រួល។

Dystopia អាចទាញយកពី AppGallery ឥឡូវនេះ ប៉ុន្តែវាក៏ចូលមក Google Play Store នៅថ្ងៃទី ២៥ ផងដែរ។ ហ្គេមនេះនឹងមាននៅលើ Samsung Galaxy Store និង Apple App Store នៅពេលក្រោយ។ Dystopia: Contest of Heroes នេះបានដាក់លក់នៅក្នុងទីផ្សារសាកល្បងជាច្រើន ​ដើម្បីវាស់ស្ទង់ភាពទាក់ទាញរបស់ទស្សនិកជន ដូច្នេះមានអ្នកខ្លះបានសាកល្បងវារួចហើយដែរ។

Source: www.gsmarena.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …