DJIបានដាក់ចេញនូវយន្ដហោះដ្រូនកូនកាត់FPV ដោយវាអាចដំណើរការជាមួយនឹងវ៉ែនតាVR មានល្បឿនលឿនដូចជាយន្ដហោះប្រណាំង ព្រមទំាំងភ្ជាប់ជាមួយនឹងមុខងារកាមេរ៉ាដែលថតទិដ្ឋភាពបានយ៉ាងច្បាស់ផងដែរ។
យន្តហោះដ្រូនThe DJI FPV នេះ ត្រូវបានបំពាក់ដោយម៉ូទ័រ ដែលមានសមត្ថភាពខ្ពស់ដែលវាអាចរក្សាលំនឹងបាន ទោះបីជាវាហោះក្នុងល្បឿង100kph ទៅ140kph ក្នុងរយៈពេលត្រឹមតែ ២ វិនាទីក៏ដោយ។ យន្តហោះដ្រូននេះមានភ្ជាប់មកជាមួយនឹងមុខងារហើរចំនួន ៣។ មុខងារទី១គឺ Normal mode ដែលត្រូវបានរចនាឡើងសម្រាប់អ្នកបើកយន្តហោះថ្មីថ្មោង និងអនុញ្ញាតឱ្យយន្តហោះដ្រូនអាចហោះហើរនៅនឹងកន្លែងណាមួយ និងអាចសំគាល់ឧបសគ្គដោយខ្លួនឯង។ មុខងារទី២គឺ Manual mode គឺមតម្រូវអោយអ្នកប្រើធ្វើការបញ្ជារទៅដ្រូនដោយខ្លួនឯង តាមរយៈដៃបញ្ជារ ។ មានន័យថា រាល់Sensorទំាងអស់នឹងត្រូវបានបិទ។ ចំណែកឯមុខងារទី៣ គឺSports mode ដែលជាមុខងាររក្សារសុវត្ថិភាពអោយNormal mode និងManual mode។

យ៉ាងណាមិញ DJI FPV នេះក៏មានមុខងារEmergency Brake និងHover featureដែលវាអាចបន្ថយល្បឿនដោយខ្លួន ក្នុងករណីមានឧបសគ្គណាមួយនៅខាងមុខ ដោយគេគ្រាន់តែចុចលើប៊ូតុង។ កាន់តែពិសេសជានេះ Home feature ជាមុខងារដែលអោយដ្រូននេះហោះត្រឡប់ទៅចំណុចដើមរបស់វា នៅពេលដែលដ្រូននេះផ្តាច់ការទំនាក់ទំនង(No Connection)។ បន្ថែមពីនេះ អ្នកប្រើក៏នឹងទទួលបានសញ្ញាព្រមានពីដ្រូន បើសិនគេមានឧទ្ធម្ភាគចក្រណាមួយនៅក្បែរនោះ។
លក្ខណៈសំខាន់របស់ DJI FPVគឺវ៉េDJI FPV Goggles V2។ យន្តហោះគ្មានមនុស្សបើកនេះ អាចបញ្ជូនរូបភាពបានក្នុងចម្ងាយរហូតដល់ ១០ គីឡូម៉ែត្រដោយមានប្រេកង់ប្តូរស្វ័យប្រវត្តស្វ័យ(auto-switching dual frequencies), ប្រវតិ្តអត្រា 50Mbps ( bitrate)និងបច្ចេកវិទ្យាប្រឆាំងការវាយប្រហារ(anti-interference technologies)។
អ្នកប្រើមានជម្រើស២ សម្រាប់កម្រិតគុណវីដេអូរបស់ខ្លួន។ ទីគ standard low-latency HD mode ដោយមានកំរិតភាពច្បាស់ ១៤៤០x៨១០ នៅល្បឿន ៦០ ហ្វីតជាមួយ 142° FoV ឬ 50fps ជាមួយ150° FoV ក្នុងរយៈទទឹងតិចជាង 40ms ។ ទី២គឺ Smooth mode ដែលអនុញ្ញាតអោយគេអាចទទួលរូបភាពក្នុងកម្រិត 120fps ជាមួយ 142 ° FoV ឬ 100fps ជាមួយ 150 ° FoV ដែលមានរយៈទទឹងតិចជាង 28ms ។
លើសពីនេះទៀត គេអាចភ្ជាប់វ៉ែនតាgoggles រហូតដល់ទៅ៨ មានន័យថា មនុស្ស៨នាក់ទៀត អាចចូលមើលទិដ្ឋភាពពីដ្រ្ូននេះបានផងដែរ។ DJI FPVមានកាមេរ៉ាទំហំ 4K / 60p 120Mbps។ អ្នកក៏អាចថតចលនាយឺត (slow motion) 4X ក្នុង ១០៨០ / ១២០ភី។ វីដេអូអាចត្រូវបានរក្សាទុកជា H.264 ឬ HEVC ។ កាមេរ៉ានេះក៏ផ្តល់នូវលំនឹងដល់រូបភាពdigital ផងដែរ។
Source: www.gsmarena.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube