Doom Eternal នឹងបង្ហាញខ្លួននៅលើ Nintendo Switch នៅថ្ងៃទី ៨ ខែធ្នូនេះហើយ
Doom Eternal ​ដែលនឹងត្រូវបង្ហាញខ្លួននៅលើដៃហ្គេម Switch នាថ្ងៃទី ៨ ខែធ្នូពេលខាងមុខនេះហើយ។

Written by Heaur

12/02/2020

កាលពីម្សិលមិញនេះ ក្រុមហ៊ុនNintendoបានប្រកាសពីវីដេអូហ្គេមមួយរបស់ខ្លួន នោះគឺ Doom Eternal ​ដែលនឹងត្រូវបង្ហាញខ្លួននៅលើដៃហ្គេម Switch នាថ្ងៃទី ៨ ខែធ្នូពេលខាងមុខនេះ។ Doom Eternal នេះត្រូវបានរចនាយ៉ាងពិសេសនិងទាក់ទាញទំាំងក្រាហ្វិច និងតួអង្គសម្រាប់ PS4 console និង Xbox One console ។​ 

Nintendo Switch

 ប៉ុន្តែឥឡូវនេះ សម្រាប់អ្នកចូលចិត្តលេងដៃហ្គមេ Switch ក៏ជាអាចលេង Doom Eterna នេះបានផងដែរ។  id Software បានបញ្ជាក់យ៉ាងច្បាស់កាលពីឆ្នាំមុនថា Doom Eternal នឹងមកដល់ Switch បន្ទាប់ពី PS4, Xbox One និង PC ប៉ុន្តែយើងមិនដឹងថាពេលណាទេ។ ដូច្នេះ នេះជាដំណឹងគួរឱ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ Switchកន្លងមក ដែលតែងតែទន្ទឹមរង់ចាំការមកដល់ Doom នៅលើ Nintendo Switch។

យ៉ាងណាមិញ ការលេង Doom Eternal តាមរយៈ Switch,  មើលទៅដូចជាមិនមានភាពងាយស្រួយដូចនឹង Xbox One ឬ PS4 ទេ ដោយសារតែវាមានទំហំតូច និងមិនមានលក្ខណៈលម្អិតនោះទេ តែយ៉ាងក្តីវាអាចជាបទពិសោធន៍ដ៏ល្អមួយសម្រាប់អ្នកលេងផងដែរ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …