Microsoft ចាប់ផ្តើមសាកល្បង Dolby Vision HDR សម្រាប់ Xbox Series X និង S
ក្រុមហ៊ុន Microsoft កំពុងតែរក្សាបាននូវការសន្យារបស់ខ្លួនក្នុងការនាំយកមុខងារDolby Vision HDR ទៅក្នុងឧបករណ៍ហ្គេម Xbox Series X និងស៊េរី S។

Written by Heaur

03/22/2021

ក្រុមហ៊ុន Microsoft កំពុងតែរក្សាបាននូវការសន្យារបស់ខ្លួនក្នុងការនាំយកមុខងារDolby Vision HDR ទៅក្នុងឧបករណ៍ហ្គេម Xbox Series X និងស៊េរី S។ បើតាមរបាយការណ៍Forbes បានរាយការណ៍ អ្នកលេងមួួយចំនួនបានកត់សម្គាល់ថា ចាប់ពីមានការចេញផ្សាយសង្វៀន Xbox Insider Alpha ចុងក្រោយ អាចឱ្យកម្មវិធីហ្គេមDolby Vision មានចំណងជើងស៊េរី X និងស៊េរី S(Series X and Series S titles) ។ វាអាចដំណើរបានតែកម្មវិធីហ្គេមមួយចំនួនតែប៉ុណ្ណោះ ដែលរួមមានBorderlands 3, Gears 5, Halo: Master Chief Collection ហើយនិង Wreckfest។ ទោះយ៉ាងណា វាហាក់ដូចជាមានប្រសិទ្ធភាព – អ្នកសាកល្បងបាននិយាយថាគុណភាពរូបភាព Dolby គឺ “កាន់តែប្រសើរឡើង” បើប្រៀបធៀបទៅនឹង HDR10 ធម្មតា ដែលទំនងជាដោយសារតែទិន្នន័យ បានកែតម្រូវរូបភាព HDR នៅលើមូលដ្ឋានស៊ុមមួយ(frame-by-frame basis)។

ក្រុមហ៊ុនបានបញ្ជាក់ប្រាប់ទស្សនាវដ្តី Forbes ថាខ្លួនកំពុងធ្វើតេស្តិ៍ Dolby Vision និងនិយាយពាក្យ ដែលអាចរកបានជាទូទៅ“ ឆាប់ៗ”។ ប៉ុន្តែមិនមានការបង្ហើបពីពេលវេលាកំណត់ណាមួយទេ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានប្តេជ្ញាចិត្តក្នុងការដាក់ឱ្យដំណើរការមុខងារនេះនៅឆ្នាំ ២០២១ ។

ការគាំទ្ររបស់មុខងារDolby Vision អាចផ្តល់នូវសេវាកម្ម Xbox អោយកាន់តែទំនើបសម្រាប់PlayStation 5 ដែលបច្ចុប្បន្នត្រូវបានកំណត់ត្រឹម HDR10 ។ HDR ដែលបានធ្វើឱ្យប្រសើរឡើង(upgraded HDR) ពិតជាអាចដំណើរការបានយ៉ាងល្អ នៅពេលដែលមានទូរទស្សន៍នោះអាចគាំទ្រនឹងមុខងារថ្មីនេះ ខណៈដែលហ្គេមទំាំងនោះក៏អាចប្រើប្រាស់ជាមួយនឹងមុខងារនេះផងដែរ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …