DJI ជាក្រុមហ៊ុនផលិតដ្រូនសម្រាប់ធ្វើការថតរូប និងវីដេអូពីលើអាកាសនាំមុខគេលើពិភពលោក។ ថ្មីៗនេះក្រុមហ៊ុន DJI បានចេញកាមេរ៉ាថ្មីមួយគឺ DJI Pocket 2 ដែលភ្ជាប់មកជាមួយការរចនាថ្មី និងមុខងាដ៏ប្រសើជាច្រើនដូចជា upgraded sensor ,Mics និង lens ដើម្បីផលិតរូបភាព នឹងវីដែអូឲ្យកាន់តែមានគុណភាពជាងមុន។ DJI Pocket 2 នឹងចេញជាផ្លូវការនៅថ្ងៃទី ១ ខែវិច្ឆិកាជាមួយតម្លៃចាប់ពី ៣៤៩ ដុល្លារសម្រាប់ជម្រើស basic accessories នឹងតំលៃ ៤៩៩ ដុល្លារដែលភ្ជាប់មកជាមួយ Lens ជើងកាមេរ៉ា មីក្រូហ្វូន ជាដើម។

ថ្វីត្បិតតែ DJI Pocket 2 មានការរចនាប្រហាក់ប្រហែលនឹង Osmo Pocket ប៉ុន្តែDJI Pocket 2 បានបន្ថែមមុខងារខាងក្នុងដ៏ប្រសើរជាច្រើន ដូចជាបានពង្រីក មានឧបករណ៏ចាប់សញ្ញារូបភាព(imager) ដែលមានទំហំ 1 /.7 inh ធំជាងមុនបើប្រៀបធៀបទៅឧបករណ៏ចាប់សញ្ញារូបភាពដែលមានទំហំ 1 / 2.3 inh ពីមុន ហើយ Lens របស់វាគឺអាចថតបានរូបភាពធំទូលាយជាងមុន 20mm និង aperture f/1.8 ប្រសើជាងមុនបើប្រៀបធៀបទៅនឹង 26mm aperture f/2.0 ពីមុន។
ចំណែកឯគុណភាពវីដេអូអតិបរមារបស់វាមិនមានការផ្លាស់ប្តូរនោះទេគឺនៅរក្សាកម្រិត 4K / 60fps ដដែល ប៉ុន្តែក្រុមហ៊ុន DJI និយាយថានឹងមានជម្រើសវីដេអូ HDR ថ្មីដែលនឹងបន្ថែមនៅពេលក្រោយ។
លើសពីនេះគឺការថតសំលេងរបស់ DJI Pocket 2 ក៏បានធ្វើការupdate បន្ថែមកាន់តែប្រសើជាងមុនផងដែរ វាមានមីក្រូហ្វូន 4 គ្រាប់ ដែលបានបន្ថែមលើសមុនទ្វេដង។ មីក្រូហ្វូនថ្មីមានសមត្ថភាពកែសំរួលសំលេងរបស់វីដេអូនៅពេលថតអោយល្អដោយផ្អែកលើទីតាំងកាមេរ៉ាផងដែរ។
កាមេរ៉ានេះមានមុខងារ zoom 8x ក្នុងទំហំ 64MP ឬ 4x zoom មិនខូចគុណភាពក្នុងទំហំ 16MP។ លើសពីនេះ Camara’s Focus របស់DJI Pocket 2 ក៏ត្រូវបានអាប់ដេតកាន់តែពិសេសជាងមុន ព្រមទាំងបានបន្ថែមមុខងារថ្មីជាច្រើនទៀតផងដែរ ដូចជា timelapse, hyperlapse, and motionlapse, panoramas, livestreaming to Facebook, YouTube, or RTMP, and a story mode។
