Disney + Hotstar បានដាក់បង្ហាញនូវមុខងារ “Watch with your friends” ដែលអនុញ្ញាតឱ្យយើង video call ទៅកាន់មិត្តភក្តិនិងក្រុមគ្រួសារនៅពេលយើងមើលកីឡាគ្រីឃីត។

ប៉ុន្តែមុខងារនេះអាចដំណើរតែលើ Indian Premier League ហើយយើងអាចមើលការប្រកួតបានតែពីរការប្រកួតប៉ុណ្ណោះ។ គេរំពឹងថា នឹងអាចមានការបន្ថែមការក្រួតកីឡាគ្រីឃីតឬកីឡាប្រកួតផ្សេងៗទៀតនាពេលអនាគត។ ដើម្បីអាចប្រើប្រាស់មុខងារនេះ គេត្រូវចូលទៅកាន់ការផ្សាយផ្ទាល់ ហើយចុចលើ “Start Video Call”។ មុខងារនេះអាចអោយយើងមើលការប្រកួតជាមួយមិត្តភក្តិបាន៥នាក់។
យ៉ាងណាមិញ កម្មវិធី Disney+ Hotstar នេះ មានល្បឿនត្រឹមតែ 3Mbps សម្រាប់ការផ្សាយបន្តផ្ទាល់ ដែលធ្វើឱ្យវាមានកម្រិតច្បាស់មិនសូរល្អ ហើយយើងក៏មិនអាចមើល Video ក្នុងកម្រិត 4K បានផងដែរ ហេតុនេះយើងទស្សនាបានត្រឹមតែកម្រិត Portrait តែប៉ុណ្ណោះ។

Source: www.gadgets.ndtv.com