យើងមិនទាន់បានដឹងពីកាលបរិច្ឆេទចេញផ្សាយកម្មវិធីវីដេអូហ្គេមDiablo IV, ក៏ប៉ុន្តែ Blizzard បានចែករំលែកព័ត៌មានលម្អិតអំពីតួអង្គថ្មី (playable class )នៅ BlizzConline 2021។ ដូចទៅនឹងតួអង្គរbarbarian ដែរ, តួអង្គរស្រីrogue គឺជាតួអង្គរមួយដែលមានគេស្គាល់ច្បាស់រួចមកហើយ។ នាងគឺជាតួអង្គរមួយក្នុងចំណោមតួអង្គរទាំងបី ដែលយើងអាចលេងកាលពីឆ្នាំ ១៩៩៧ ហើយតួអង្គរដែលជាបងប្អូនរបស់នាងបានលេចចេញនៅក្នុងកម្មវិធីវីដេអូហ្គេម Diablo II រួចមកហើយផងដែរ។

នៅ Diablo IV, Blizzard បាននិយាយថាrogue គឺជាតួអង្គរ ដែលអាចអោយយើងប្តូរតាមបំណង់ ដោយយើងអាចលេងជាranged damage dealer ឬក៏ stealthy assassin។ ខណៈពេលដែលុយើងនឹងត្រូវរង់ចាំលេងDiablo IV នៅចុងឆ្នាំនេះ, Blizzard គ្រោងនឹងចេញDiablo II ដែលនឹងមានក្រាហ្វិចប្រសើរជាងមុន ធ្វើឱ្យទាន់សម័យនូវរូបភាព និងបង្កើនគុណភាពជីវិត(quality-of-life improvements)។
Source: www.engadget.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube