ខែមិថុនាបានមកដល់ជាមួយនឹងដំណឹងល្អសម្រាប់អ្នកគាំទ្រ Diablo ទាំងអស់។ ឥឡូវនេះហ្គេម Immortal ថ្មីមានសម្រាប់ Android និង iOS មួយថ្ងៃមុនការចេញផ្សាយជាផ្លូវការមកដល់។ ហើយសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រត្រូវរង់ចាំរហូតដល់ម៉ោង 12 យប់ GMT ដើម្បីអាចទាញយកវាបាន។
Diablo Immortal គឺជាហ្គេមដែលអ្នកអាចលេងបានដោយសេរី ប៉ុន្តែវាមានសម្រាប់តែការលេងលើអ៊ីនធឺណិតប៉ុណ្ណោះ។ ហ្គេមនេះគាំទ្រការលេងឆ្លងកាត់គ្នាបាន ដែលមានន័យថាអ្នកលេងហ្គេមនេះទាំងអស់អាចលេងបានទាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS ព្រមទាំងលើកុំព្យូទ័រផងដែរ។ Diablo Immortal មានតួអង្គល្បីៗមួយចំនួនដូចជា Necromancer និង Barbarian ប៉ុន្តែឥឡូវនេះយើងក៏មានជម្រើសថ្មីផងដែរ។
Looting នឹងផ្តល់នូវការកែប្រែបន្ថែមទៀតនៃតួរអង្គ។ ជាការពិតណាស់ ហ្គេមនេះមាន emotes ដែលយើងនឹងទទួលបាននៅពេលដែលយើងដំណើរការនៅក្នុងហ្គេម។




ការបញ្ជានៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS គឺងាយស្រួលណាស់ ផ្នែកខាងឆ្វេងនៃអេក្រង់ត្រូវបានប្រើសម្រាប់ការរុករក (navigating) សម្រាប់ផ្នែកខាងស្តាំគឺសម្រាប់ការវាយប្រហារ ការប្រើប្រាស់ថាមពល វេទមន្ត។ល។ ការបញ្ជានៅលើកុំព្យូទ័រជាគោលនឹងប្រើប្រាស់ដោយកណ្តុរ (mouse) ប៉ុន្តែនៅពេលនេះ Blizzard ក៏កំពុងអនុវត្តផងដែរទៅលើចលនា WASD ក៏ដូចជាសកម្មភាពដែលបានជ្រើសរើសជាមុននៅលើគ្រាប់ចុច 1 ដល់ 4 ខណៈដែល potions នឹងត្រូវបានប្រើជាមួយគ្រាប់ចុចអក្សរ Q ។
ប្រភព៖ GSMArena