Destruction AllStars គឺជាហ្គេមមួយដែលនិយាយអំពីការវាយកម្ទេចរថយន្ត។ វាក៏ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ PS5 ផងដែរ – ដែលអាចដំណើរការដោយពឹងផ្អែកតែលើកុងសូលជំនាន់ក្រោយ (next-gen console) ។ វាគឺជាចំណងជើង ដែលត្រូវបានគេប្រើ ដើម្បីបង្ហាញពីប្រភេទហ្គេមដែលអ្នកអភិវឌ្ឍន៍បានបង្កើតនូវលក្ខណៈពិសេសថ្មីៗ និងភ្ជាប់មកជាមួយនឹង firepowerរបស់ PS5។

បន្ថែមពីនេះ កម្មវិធីហ្គេមមួយនេះ នឹងភ្ជាប់មកជាមួយទីលាននៃប្រកួត ដោយរថយន្តត្រូវបានរចនាឡើងតាមស្ថានភាពជាក់ស្តែង មានលក្ខណៈពិសេសជាច្រើនទៀតផងដែរ។ រថយន្តទំាំងនោះក៏នឹងត្រូវបានលេងសម្រាប់ការបុកបំផ្លាញ និងរវាយឆ្មក់លឿនទៅកាន់សត្រូវរបស់យើង។ ទោះបីជាណា កម្មវិធីវីដេអូហ្គេមមួយនេះ បានកំណត់ចំពោះតែPS5 – ខណៈដែល PS4 ជំនាន់ថ្មី“ ក៏មិនទាន់ត្រូវបានអនុវត្តដូចគ្នានោះទេ ទាក់ទងដំណើរការ នឹងDamage ហើយនឹងលក្ខណៈពិសេសនៃក្រាហ្វិចនៅក្នុងកម្មវិធីហ្គេមនេះ” ។
ចំពោះកម្មវិធីហ្គេមរបស់PS5មួយនេះ នឹងត្រូវជូនតាមរយៈ PlayStation Plus សម្រាប់រយៈពេលពីរខែដោយឥតគិតថ្លៃ។ ហើយវានឹងត្រូវបានធានាថា ក្រុមហ៊ុននឹងបើកចំហកម្មវិធិហ្គេមនេះទៅកាន់អថិតិជនអោយបានកាន់តែច្រើនជាងនេះទៀតដូចជា Rocket League ឬ Fall Guysដែរ។
យើងអាចទាញយក Destruction AllStars ដោយឥតគិតថ្លៃសម្រាប់PlayStation Plus subscribers នៅលើ PlayStation 5 រវាងខែខែកុម្ភៈនិងមីនានេះ តាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖ free download for PlayStation Plus
Source: www.theverge.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube