ក្រុមហ៊ុន Dell បានដាក់បង្ហាញម៉ូនីទ័រអុបទ្រីដែលមានទំហំ ៤០ អ៊ីញដំបូងរបស់ខ្លួន
ក្រុមហ៊ុន Dell បានដាក់បង្ហាញម៉ូនីទ័រកោងអុបទ្រីអ៊ីដ(Ultrawide) ៤០ អ៊ីញដំបូងបង្អស់ដែលមានគោលបំណងបង្កើនផលិតភាពការងាររបស់អ្នកប្រើប្រាស់។

Written by Heaur

01/06/2021

ក្រុមហ៊ុន Dell បានដាក់បង្ហាញម៉ូនីទ័រកោងអុបទ្រីអ៊ីដ(Ultrawide) ៤០ អ៊ីញដំបូងបង្អស់ដែលមានគោលបំណងបង្កើនផលិតភាពការងាររបស់អ្នកប្រើប្រាស់។ ម៉ូនីទ័រថ្មីនេះមានអេក្រង់ប្រភេទ UltraUharp 40 Curved WUHD (U4021QW) មានកម្រិតបង្ហាញ(Resolution) ៥.១២០ x ២.១៦០ ដូច្នេះវាមានសមត្ថភាពដំណើរការជាមួយនឹងវីដេអូដែលមានកម្រិតធំជាង វីដេអូ4Kទៅទៀត។ ក្នុងពេលជាមួយគ្នានេះវាអាចបញ្ចាំងវីដេអូ 4K បានយ៉ាងពេញលេញ(fit a full 4K video) 3,840 x 2,160 ខណៈពេលដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចគ្រប់គ្រង់កម្មវិធីវីដេអូនៅផ្នែកចំហៀង។

UltraSharp 40“ ផ្តល់ជូននូវការគ្របដណ្តប់ពណ៌ធំទូលាយនិងដំណើរការពណ៌បានយ៉ាងល្អ” ទោះបីជាក្រុមហ៊ុន Dell មិនបាននិយាយអ្វីអំពីមុខងារ HDR ក៏ដោយ ដូច្នេះម៉ូនីទ័រនេះប្រហែលជាមិនអាចគាំទ្រមុខងារHDRនេះ​បានទេ។ វាក៏ផ្តល់ថាមពលសាក ៩០W សម្រាប់កុំព្យូទ័ររបស់អ្នកលើ Thunderbolt ៣ ខណៈពេលដែលអនុញ្ញាតឱ្យផ្ទេរទិន្នន័យបានលឿនជាមួយអ៊ីនធឺណេតUSBល្បឿន ១០ ជីហ្កាបៃនិងអ៊ិនធឺណិត RJ45 ។

 Dell ក៏បានបញ្ជាក់ថា ឧបករណ៍ម៉ូនីទ័រនេះអាចដំណើរការជាមួយនឹងុកម្មវិធីMicrosoft 365Klaxoon បានយ៉ាងរលូត ដោយមានការរចនាថ្មី និងសម្រាប់brainstorming។ ម៉ូនីទ័រថ្មីនេះមានអេក្រង់ទំហំ ៥៥ និង ៦៥ អ៊ីញ ជាប្រភេទម៉ូនីទ័រដែលអាច Touch Monitors ដោយមានសមត្ថភាពប៉ះ ២០ អ៊ីន។ វាអនុញ្ញាតឱ្យអ្នកប្រើ បើកឬប្រើកម្មវិធីបានច្រើនក្នុងពេលតែមួយ ដូចជាការសរសេរឬគូរ ដោយមិនមានភាពយឺតយ៉ាវ។ យ៉ាងណាមិញ ម៉ូនីទ័រនេះនឹងមកដល់នៅថ្ងៃទី ២៨ ខែមករាឆ្នាំ ២០២១ ហើយនិងលក់ចាប់ពីថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២១នេះតទៅ ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 

CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …