ការធ្វើបច្ចុប្បន្នភាពថ្មីរបស់ Cyberpunk 2077 គឺត្រូវបានផ្សព្វផ្សាយដោយផ្ទាល់ហើយខណៈពេលដែលវាធ្វើឱ្យមានការកែលម្អផ្នែកសំខាន់ៗជាច្រើនសម្រាប់ឧបករណ៍ហ្គេម PS4, PS5, Xbox One, Xbox Series X, PC និង Google Stadia game។ នៅពេល Cyberpunk 2077 បានចេញផ្សាយកាលពីខែមុន វាពពេញទៅដោយកំហុសជាច្រើនដែលCD Projekt Redបានបំផ្លាញតាំងពីពេលនោះមក។

បញ្ហាមួយក្នុងចំណោមបញ្ហាថ្មីៗកាលពីម្សិលមិញបានលើកឡើងពាក់ព័ន្ធនឹងបេសកកម្មមួយដែលមានឈ្មោះថា“Down on the Street” ។ វាមិនមែនជារឿងធម្មតានោះទេ ដោយអ្នកលេងខ្លះបានជួបបញ្ហាដូចជាការមិនអាចហៅ ឬនិយាយជាមួយអ្នកលេងផ្សេងទៀត ហើយដូច្នេះបេសកកម្មទំាងមូលនឹងមិនអាចដំណើរការបាន។ អ្នកលេងទំាងអស់អាចធ្វើការតេគ្នា តែបែបជាមិនអាចនិយាយអ្វីបាន ដែលនេះជាកំហុសជាមួយក្នុងចំណោមកំហុសជាច្រើនដែលមាននៅលើវីដេអូហ្គេមនេះ។

ទោះយ៉ាងណា គ្មាននរណាម្នាក់បានដឹងច្បាស់អំពីលទ្ធផលនៃ bullet-proof workaroundនោះតេ អ្នកលេងខ្លះបានរកឃើញដំណោះស្រាយមួយដែលពាក់ព័ន្ធនឹងការហៅ Takemura ក៏ប៉ុន្តែប្រហែលជាគេត្រូវធ្វើការព្យួរបេសកកម្មនោះជាមុនសិន។ បន្ទាប់ពីនេះគេត្រូវរង់ចាំអស់24 ម៉ោងមក ក្រុមហ៊ុនបានព្យាយាមធ្វើបច្ចុប្បន្នភាពឡើងវិញ ដើម្បីធានាថាមិនមានបញ្ហានេះកើតនៅក្នុងហ្គេមCyberpunk 2077 នេះទៀត។ ខណៈពេលដែលអ្នកលេងខ្លះបានបញ្ជាក់ថា នេះដំណើរការបានល្អ។ យ៉ាងណាមិញ ប្រសិនជាមានបញ្ហបែបនេះកើតឡើង អ្នកលេងត្រូវរង់ចាំការធ្វើបច្ចុប្បន្នភាពពីក្រុមហ៊ុន ល្អជាជាងចាប់ផ្តើមrestartហ្គេមឡើងវិញ។
Source: comicbook.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube