បន្ទាប់ពីកម្មវិធីEngland’s NHS បានផ្តល់ការគាំទ្រដល់លិខិតឆ្លងដែនCovid-១៩ កាលពីសប្តាហ៍មុនរដ្ឋាភិបាលអូស្រ្តាលីកំពុងធ្វើដូចគ្នាតាមរយៈExpress Plus Medicare សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone របស់ខ្លួន។ចាប់ផ្តើមឥឡូវនេះនៅប្រទេសអូស្រ្តាលី អ្នកណាដែលទទួលបានវ៉ាក់សាំង Pfizer ឬAstra Zeneca ពីរដងមានសិទ្ធិបន្ថែម វិញ្ញាបនបត្រឌីជីថលទៅក្នុងApple Wallet។
ដូចដែលត្រូវបានរកឃើញដំបូងដោយTap Down Underជនជាតិអូស្ត្រាលីគ្រាន់តែត្រូវ ទាញយកកម្មវិធីExpress Plus Medicareដែលត្រូវបានធ្វើបច្ចុប្បន្នភាពថ្មីៗដោយមាន ការគាំទ្រពីApple Wallet។យោងតាមគេហទំព័រមានវិធីពីរយ៉ាងដើម្បីបន្ថែមវិញ្ញាបនបត្រ ឌីជីថលCovid-១៩ ទៅក្នុងApple Wallet៖
វិធីទីមួយគឺចូលប្រើគេហទំព័រ my.gov.auចុចលើ“Go to Medicare”នៅក្នុងតំបន់ចាក់ វ៉ាក់សាំងការពារCovid-១៩ហើយបន្ទាប់មកនៅក្រោមតំណភ្ជាប់PDFអ្នកនឹងឃើញប៊ូតុង “Add to Apple Wallet” ។
ជម្រើសមួយទៀតគឺដោនឡូដកម្មវិធី Medicare ចូលដោយប្រើគណនី myGov របស់អ្នកចុចលើ“Immunization History” និង“View COVID-19 digital certificate” ។វិញ្ញាបនបត្រឌីជីថលមានឈ្មោះរបស់អ្នកថ្ងៃខែឆ្នាំកំណើតលេខឯកសារនិងពេលដែលវាចាប់ផ្តើមមានសុពលភាព។
ជាមួយនោះអូស្ត្រាលីគឺជាប្រទេសមួយផ្សេងទៀតដែលផ្តល់មធ្យោបាយងាយស្រួលដល់ប្រជាពលរដ្ឋរបស់ខ្លួនក្នុងការបង្ហាញថាពួកគេបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩យ៉ាង ពេញលេញ។សហភាពអឺរ៉ុបក៏មាន“COVID passport” ដែលអនុញ្ញាតឱ្យពលរដ្ឋសហភាពអឺរ៉ុបធ្វើដំណើរឆ្លងកាត់ប្រទេសដែលចូលរួមនៅពេលពួកគេបានទទួលថ្នាំបង្ការពេញលេញ។
Same thing with Google Pay today pic.twitter.com/EmgsaL1QFV
— Dawg & Gunn (@DogGunn) August 1, 2021
ប្រភព៖ 9to5mac
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia