ទីបំផុតកម្មវិធីClubhouse នឹងអាចដំណើរនៅប្រព័ន្ធប្រត្តិបត្តិការAndroid ដែលអ្នកប្រើប្រាស់អាចទាញយកពីPlay Store ក៏ប៉ុន្តែលក្ខខណ្ឌនេះនឹងផ្តល់ជូនអ្នករស់នៅសហរដ្ឋអាមេរិកជាមុនសិន។ បណ្តាញសង្គមដែលផ្តោទៅលើលេងនេះ បានបើកដំណើរការកម្មវិធីបេតា Android របស់ខ្លួននៅលើ Play Store សម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ហើយក្រុមហ៊ុនបាននិយាយថាវានឹងបង្កើតកម្មវិធីថ្មីបន្តិចម្តងៗនៅក្នុងបណ្តាប្រទេសនិយាយភាសាអង់គ្លេស រួចពង្រីកដល់លើពិភពលោក។

បណ្តាញសង្គមដែលមានតម្លៃប្រហែល ៤ ពាន់លានដុល្លារក្នុងការរៃអង្គាសប្រាក់ថ្មីៗនេះបានដាក់ចេញជាកម្មវិធីសម្រាប់ទូរស័ព្ទ iPhone កាលពីឆ្នាំមុន។ កម្មវិធីនេះទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័សកាលពីឆ្នាំមុនដោយទាក់ទាញតារាល្បីៗ អ្នកនយោបាយ អ្នកវិនិយោគនិងសហគ្រិន។

Clubhouse បានចាប់ផ្តើមបង្កើតកម្មវិធី Android នៅដើមឆ្នាំនេះហើយបានចាប់ផ្តើមសាកល្បងជំនាន់ beta នៅខាងក្រៅក្នុងខែនេះ។ ​ការបើកដំណើរការរបស់ Clubhouse នៅលើប្រព័ន្ធប្រតិបត្តិការ Android កើតឡើងនៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ជាច្រើនរួមមាន Facebook, Twitter, Discord, Spotify, Reddit, និង LinkedIn របស់ Microsoft បានចាប់ផ្តើមផ្តល់នូវការផ្តល់ជូននូវកម្មវិធីស្រដៀងនេះដែរ ឬក៏បានប្រកាសពីផែនការនៃកម្មវិធីសំលេងផងដែរ។

យ៉ាងណាមិញ បច្ចុប្បន្នកម្មវិធីបេតា Android របស់ Clubhouse នៅខ្វះលក្ខណៈមួយចំនួនដូចជាសមត្ថភាពក្នុងការតាមដាន ប្រធានបទ ការបកប្រែក្នុងកម្មវិធី ការកំណត់ទីតំាង សមត្ថភាពក្នុងការបង្កើតឬគ្រប់គ្រងក្លឹប ការភ្ជាប់ជាមួយនឹងTwitterឬ Instagram, ឬក៏ការទូទាត់ប្រាក់ ក៏ដូចជាការផ្លាស់ប្តូរឈ្មោះឬProfileអ្នកប្រើប្រាស់។

Source: techcrunch.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports