មិនចង់ឲ្យមានមេរោគនៅជិតមែនឬ?នៅទីនេះមានវិធីសាស្ត្រក្នុងការកំចាត់វា
លាងសំអាតដៃដើម្បីកំចាត់មេរោគ តែកំុភ្លេចណាជូតសំអាតឧកបរណ៌ប្រើប្រាស់ប្រចាំថ្ងៃជាមួយវិធីសាស្ត្រងាយៗដែលមាននៅទីនេះ!!

Written by Dimong

03/19/2021

ដូចដែលយើងបានដឹងហើយថាប្រទេសលកម្ពុជាយើងកំពុងតែប្រឈមនឹងមេរោគកូវីដ១៩  គឺជាពេលវេលាមួយដែលទាមទារអោយយើងម្នាក់ៗ ត្រូវរក្សាគម្លាតសង្គម ពាក់ម៉ាស់ លាងដៃនឹងអាកុលឬសាប៊ូលអោយបានញឹកញាក់។ ស្របជាមួយគ្នានេះផងដែរ យើងក៏មិនត្រូវភ្លេចសំអាតនូេវឧកបរណ៌ប្រើប្រាស់ប្រចាំថ្ងៃរបស់យើងនោះទេ រួមមានទូរស័ព្ទដៃ កំុព្យូទ័រ កាស ឬក៏ជានាឡិការជាដើម។ ថ្ងៃនេះខ្ញុំបាទនឹងធ្វើការបង្ហាញពីតិចនិចនៃការសំអាតឧបករណ៍ទំាងនោះអោយមានប្រសិទ្ធភាព ដូចខាងក្រោមនេះ៖

វិធីសាស្ត្រជាដំបូងដែលយើងគួរតែដឹងពីគន្លឹងនិងសម្ភារ:ដែលយើងមិនគួរយកមកប្រើប្រាស់

ចំណុចទី១: មិនគួរយកទឹកអាកុលបាញ់ពីលើទូរស័ព្ទឬ កំុព្យូទ័រនោះទេ។ ការធ្វើបែបនេះ វានឹងធ្វើអោយទឹកអាកុលអាចជ្រាបចូលក្នុងម៉ាសីុនទូរស័ព្ទដៃ។ ពីព្រោះថា ជាតិអាល់កុលមានសមាសធាតុគីមីរជាតិខុសពីទឹក ដែលវាអាចទៅបង្អាក់ដំណើរការរបស់ស្មាតហ្វូន ជាពិសេទៅលើHardwareតែម្តង ដោយអាចបណ្តាយអោយមានការឆ្លងភ្លើង ឬដំណើរការមិនប្រក្រតីជាដើម។

ចំណុចទី២: ការប្រើប្រាស់ក្រណាត់អាវ ឬក្រដាស់មកជូតលើផ្ទៃអេក្រង់ទូរទ័ព្ទ ឬLaptop ក៏មិនគួរធ្វើផងដែរ។ ដោយសារតែសាច់ក្រណាត់ខ្លះមានសភាពរឹង និងអាចជាប់មួយនឹងធូលីតូចៗ ដែលនេះវាអាចបង្កអោយមានស្នាមឆ្គត់នៅលើអេក្រង់ទៅវិញនោះទេ។ វីឯការប្រើប្រាស់ក្រដាស់វិញ ក៏មិនទទួលបាននូវប្រសិទ្ធខ្ពស់នោះដែរ ពីព្រោះថា ទឹកឬជាតិអាកុលទំាងនោះនឹងធ្វើអោយក្រដាស់បែកព្រុយតូចៗ។ កាន់តែធ្ងន់ធ្ងរនោះគឺ កំទិចតូចៗទំាងនោះ វាអាចទៅបិទរន្ធ ឬក៏ចូលទៅក្នុងម៉ាសីុននៅលើឧបករណ៍របស់យើងទៅវិញ។

ចំណុចទី៣មិនគួរយកក្រណាត់ដែលក្រាសៗ មកជូតសំអាតនោះទេ។ ការធ្វើបែបនេះ វានឹងមិនអាចសំអាតដល់ចន្លោះប្រហោងដែលមានទំហំតូចៗ ដូចជានៅលើKeyboard​ ឬportជាដើម។ មួយវិញទៀត ការជូតជាមួយនឹងទម្ងន់ដៃធ្ងន់ពេក វាអាចលេចចេញនូវស្នាមប្រេះ ជាពិសេសនៅអេក្រង់Laptop តែម្តង។

ដំណោះស្រាយក្នុងការកម្ចាត់មេរោគលើឧកបរណ៌ប្រើប្រាស់ប្រចាំថ្ងៃរួមមាន

ចំណុចទី១: គឺបាញ់ទឹកអាកុលនៅក្រណាត់ក្នុងបរិមាណសមល្មម។ ហើយក្រណាត់នោះទៀតសោត ត្រូវតែជាក្រណាត់មិនធំពេក គឺប្រហែលជាមានទំហំត្រឹម១០សងទីម៉ែត្រចុះ។ ម្យ៉ាងត្រូវជាក្រណាត់ស្អាត ទន់ ហើយស្តែង ឬអាចជាក្រណាត់Screen Cleaner Wipes​ តែម្តង។ រួចយើងធ្វើការជូតថ្មមៗ នៅលើផ្ទៃអេក្រង់ និងខាងក្រោយនៃទូរស័ព្ទ ឬនាឡិការ។

ចំណុចទី២: ដោយាសារយើងប្រើប្រាស់នូវក្រណាត់ស្តែង ដូចនេះយើងអាចលុកចូលទៅជូតសំអាតនៅចន្លោះប្រហោងនានា ជាពិសេសនៅលើចន្លោះKeyboard, ឬports។​ លើសពីនេះ យើងក៏អាចជូតតាមគែមស៊ុមនៃឧបករណ៍ទំាំងនោះ ទោះពីវាមានលក្ខណៈបត់បែនច្រើនប៉ុណ្ណាក៏ដោយ។

ចំណុចទី៣: ចំពោះការជូតសំអាតកាសវិញ បន្ទាប់ពីយើងបានបាញ់អាកុលនៅលើក្រណាត់ហើយ យើងត្រូវយកកាសមកផ្តិតលើក្រណាត់នោះថ្មមៗ និងបង្វិលវាអោយគ្រប់ជ្រុងជ្រោយ ដើម្បីកុំអោយប៉ះពាល់ដល់ប្រព័ន្ធSensor ឬប្រព័ន្ធស្រូបសំលេងជាដើម។

ចំណុចទី៤: ប្រសិនបើអ្នកទំាំងអស់គ្នាមិនចង់ប្រើប្រាស់ទឹកអាកុលសម្រាប់ជូតកំុព្យូទ័រ ឬស្មាតហ្វូននោះទេ។ ទឹកសាប៊ូរ ឬទឹកបាញ់កញ្ចក់ក៏អាចប្រើប្រាស់បានផងដែរ ជាមួយនឹងរបៀបខាងលើនេះ។

យ៉ាងណាមិញ តិចនិតដែលបានរៀបរាប់ខាងលើនេះ យើងក៏អាចប្រើប្រាស់ជាមួយនឹងរបរបស់ផ្សេងៗទៀតផងដែរ ក្រៅតែទូរស័ព្ទដៃឬកំុព្យូទ័រ។​ សង្ឃឹមថាគន្លឹះខ្លីៗខាងលើនេះ វាមិនត្រឹមតែជួយអោយយើងជៀសវាងពីការខូចទូរស័ព្ទនោះទេ តែកាន់តែពិសេសនោះគឺយើងអាចសំលាប់មេរោគផ្សេងៗ ដែលតោងជាប់នឹងឧបករណ៍របស់យើងតែម្តង។

កំុភ្លេចណា រក្សាគម្លាតសង្គម ពាក់ម៉ាសពេលចេញទៅក្រៅ លាងដៃអោយបានញឹកញាក់ពេលត្រឡប់មកពីក្រៅវិញ។​ ចូលរួមទប់ស្កាត់ជំងឺកូវីដទំាងអស់គ្នាតាមរយការអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាកដែលបានណែនាំ។ 

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …