Google បានប្រកាសថាខ្លួនកំពុងតែធ្វើការនំាមកនូវបច្ចុប្បន្នភាពកម្មវិធីប្រឆាំងមេរោគសម្រាប់កម្មវិធីChromium របស់ខ្លួន។ តាមរយៈកម្មវិធីនេះ ក្រុមហ៊ុនមានគោលបំណងការពារបញ្ហាទាក់ទងនឹងការកំចាត់មេរោគនៅក្នុងកម្មវិធីChromium និងកម្មវិធីbrowsers ផ្សេងទៀត។

ការធ្វើបច្ចុប្បន្នភាពថ្មីនេះ នឹងការពារពីបញ្ហាដែលបណ្តាលមកពី Chromium និងកម្មវិធីbrowser ផ្សេងទៀត ខណៈពេលដែលកម្មវិធីកំចាត់មេរោគកំពុងដំណើរការ នេះបើតាមការប្រកាសធ្វើឡើងដោយអ្នកជំនាញសរសេរកម្មវិធីរបស់ហ្គូហ្គោល។ បន្ថែមពីនេះ រាល់បញ្ហាទំាងអស់ត្រូវបានដែលត្រូវរកឃើញដោយកម្មវិធីកំចាត់មេរោគ វានឹងត្រូវស្ថិតនៅទំព័រដើមរបស់កម្មវិធីChromium ដោយវានឹងប្រមូលយកឯកសារ ទន្នន័យដែលបានទាញយកទំាំងអស់ ដាក់អោយនៅដាច់ដោយឡែក ជៀសវាងឯកសារទំាំងនោះមានមេរោគ ឬមិនទាន់ស្កេនជាដើម។ ម្យ៉ាងទៀត ការធ្វើបច្ចុប្បន្នភាពថ្មី កើតឡើងតែចំពោះWindowតែប៉ុណ្ណោះ ដោយវាត្រូវបានគេរំពឹងថានឹងត្រូវអនុវត្តសម្រាប់កម្មវិធីផ្សេងទៀតដូចជា Google Chrome, Microsoft Edge និងកម្មវិធីBrowser ផ្សេងទៀតផងដែរនាពេលខាងមុខទៀត។

គួររំលឹកជូនថាកម្មវិធីChromium គឺជាគម្រោងកម្មវិធីbrowser ដែលមានសុវត្ថិភាពខ្ពស់ ល្បឿនលឿន សម្រាប់អោយអ្នកប្រើប្រាស់អាចស្វែងរក ចូលមើលគេហទំព័រ លេងអ៊ីនធឺណិតបានយ៉ាងងាយ។
Source: www.somagnews.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube