Google បានណែនាំ Chrome 87 ដែលមានលក្ខណៈពិសេសធ្វើអោយកាន់តែងាយស្រួល និងគួរអោយចាប់អារម្មណ៍មួយដែលគេហៅថា Chrome Action។មុខងារនេះធ្វើអោយអ្នកប្រើប្រាស់កម្មវិធី Browser នេះងាយស្រួលក្នុងការកំណត់ ឬធ្វើអ្វីមួយដោយមិនចាំបាច់ចូលទៅកាន់ Setting Menue នោះទេគឺគ្រាន់វាយពាក្យ Short cut នូវអ្វីដែលអ្នកចង់បាន ហើយខាងក្រោមនេះជាពាក្យ Short Cut របស់កម្មវិធី Chrome ដែលអ្នកអាចវាយនៅក្នុងកន្លែង address bar ៖
- ដើម្បី Clear Browsing Data វាយពាក្យថា ‘delete history’, ‘clear cache ‘ ឬ ‘wipe cookies”
- ដើម្បីគ្រប់គ្រង់ប្រតិបត្តិការណ៍ចំណាយនានា វាយពាក្យថា ‘edit credit card’ or ‘update card info’
- ដើម្បីបើក Incognito Window វាយពាក្យថា ‘launch incognito mode‘ ឬ ‘incognito’
- ដើម្បីគ្រប់គ្រង ឬផ្លាស់ប្តូរលេខសំងាត់ Password នៅលើវេបសាយនានាគ្រាន់តែវាយពាក្យថា ‘edit passwords’ ឬ ‘update credentials’
- ដើម្បី Update Chrome វាយពាក្យថា ‘update browser’ ឬ ‘update google chrome’
- ដើម្បីបកប្រែទំព័រវេបសាយទាំងមូលវាយពាក្យថា ‘ translate this’ ឬ ‘ translate this page’
ការមកដល់នៃ Chrome Action ជាផ្នែកនៃការធ្វើបច្ចុប្បន្នភាពដ៏ធំមួយដែលរួមបញ្ចូលទាំងសមត្ថភាពក្នុងការស្វែងរកអ្វីមួយ។ ហើយ Chrome 87 ដែលមានមុខងារ Chrome Action ថ្មីនេះកំពុងមានដំណើរការហើយសម្រាប់អ្នកកំពុងប្រើប្រាស់ Chrome ជំនាន់ចុងក្រោយ។
ប្រភព៖ xda-developers
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia