ក្រុមហ៊ុន Google កំពុងដាក់បង្ហាញប្រព័ន្ធប្រតិបត្តិការ Chrome OS 87 ដែលរួមបញ្ចូលទាំងមុខងារស្វែងរកថ្មី (Tab Search)។ យើងអាចប្រើប្រាស់មុខងារនេះបាន ដោយចូលទៅកាន់ប៊ូតុងរាងជារង្វង់ស្ថិតនៅជ្រុងខាងលើ ផ្នែកខាងស្តាំអេក្រង់ ឬចុច Ctrl-Shift-A ។

មុខងារនេះមានប្រយោជន៍ ក្នុងការជួយយើងស្វែងរក tab (ផ្ទាំង) ណាមួយដែលយើងបានបើកនៅលើ Window បានរហ័សជាងមុន។ បន្ថែមពីនេះ នៅពេលដែលយើងកបានធ្វើបច្ចុប្បន្នភាពនៅលើ Chromebook របស់យើង រាល់ពេលដែលយើងធ្វើការភ្ជាប់ជាមួយឧបករណ៍ឥតខ្សែរ ដូចជា Bluetooth ជាដើម វានឹងបង្ហាញនូវភាគរយថាមពលថ្មរបស់ឧបករណ៍ទំាងនោះនៅលើអេក្រង់កំុព្យូទ័រតែម្តង។
ម្យា៉ងទៀត បន្ទាប់ពីការធ្វើបច្ចុប្បន្នភាពប្រតិបត្តិការ Chrome OS 87 នេះរួច វាត្រូវបានបន្ថែមជាមួយផ្ទាំងរូបភាព (Wallpapers) ចំនួន ៣៦ ទៀត។ ហើយវាក៏ត្រូវបានភ្ជាប់មកជាមួយមុខងារផ្សេងទៀតរួមមាន ការកំណត់ភាសា និងការផ្លាស់ប្តូរឈ្មោះឯកសារ ព្រមទំាងជ្រើសរើសឯកសារណាមួយ ដើម្បីរក្សាទុកវានៅលើ Google Drive។ យ៉ាងណាមិញ គេប្រហែលជាត្រូវរង់ចាំច្រើនថ្ងៃទៀត មុនពេលការធ្វើបច្ចុប្បន្នភាពត្រូវបានរួចរាល់សម្រាប់អ្នកប្រើប្រាស់។
Source: www.engadget.com