កម្មវិធី Chrome OS Media នឹងទទួលបានមុខងារពិសេសៗចំនួន៣
កម្មវិធី Gallery appនៅលើ Chrome OS គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីដំបូងៗមួយចំនួនដែលបាននៅជាប់ ចាប់តាំងពី Google បានចាប់ផ្តើមដំណើរការប្រព័ន្ធប្រតិបត្តិការជិត១០ឆ្នាំមុន។

Written by Heaur

01/06/2021

កម្មវិធី Gallery appនៅលើ Chrome OS គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីដំបូងៗមួយចំនួនដែលបាននៅជាប់ ចាប់តាំងពី Google បានចាប់ផ្តើមដំណើរការប្រព័ន្ធប្រតិបត្តិការជិត១០ឆ្នាំមុន។ ទោះបីជាវាទទួលបានការកែសំរួលគួរឱ្យកត់សម្គាល់និងការប្តូរឈ្មោះពីGallery appទៅជា “Media app” នៅឆ្នាំ ២០២០ ក៏ដោយ, ក៏វានៅតែខ្វះសមត្ថភាពក្នុងការកែរូបភាព។ ទោះយ៉ាងណាវាមានការផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះនៅពេលដែល Google កំពុងពិសោធន៍ជាមួយមុខងារថ្មីចំនួន ៣ ដែលពិតជានឹងបន្ថែមតម្លៃខ្លះទៅGallery app។

ដូចដែលបានឃើញនៅក្នុងបណ្តាញ Chrome OS Canary ថ្មីៗនេះហើយ កម្មវិធី Media app នាំមកនូវមុខងារពិសេសៗចំនួន៣ ដើម្បើធ្វើអោយការប្រើប្រាស់កម្មវិធីនេះកាន់តែមានប្រយោជន៍ និងរហ័ស។ មុខងារទំាង៣នោះមានវឧបករណ៍ annotation tools, EXIF support, ហើយនឹងcolor filters។ 

Annotation Tools ជាឧបករណ៍សម្រាប់គូរនិងសរសេរអត្ថបទ ដែលត្រូវបានប្រើដើម្បីទាក់ទាញចំណាប់អារម្មណ៍លើ content ។ ឧបករណ៍នេះអាចត្រូវបានប្រើនៅលើ Content ទំាំងអស់ ដូចជា whiteboard, picture ឬ PowerPoint presentation ដើម្បីបន្ថែមដ្យាក្រាម(diagrams) ជាដើម។ យើងអាចប្រើColor Filter ដើម្បីជួយយើងឱ្យមានលក្ខណៈខុសគ្នារវាងពណ៌និងពណ៌។ Color Filter អាចផ្លាស់ប្តូរពណ៌រូបភាពទំាំងនោះ អោយទៅជារូបភាពបែបពិត ឬដូចនឹងរូបភាពក្នុងខ្សែភាពយន្ត ដូច្នេះអ្នកប្រហែលជាចង់ប្រើវានៅពេលចាំបាច់។ ក្រុមហ៊ុន Google បានបន្ថែមការគាំទ្រ EXIFនេះ ដោយវាអាចបង្ហាញពីទ្រង់ទ្រាយរូបភាព សំឡេងនិង ancillary tags ដែលត្រូវបានថតដោយម៉ាស៊ីនថតឌីជីថល  ឬម៉ាស៊ីនស្កេន។ 

Source: www.androidpolice.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 

CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …