ពូកែសួរពេក ដាក់កាលវិភាគធ្វើបច្ចុប្បន្នភាពម៉ងទៅ!
Google បានប្រកាសនៅថ្ងៃព្រហស្បតិ៍នម្សិលមិញថា ខ្លួននឹងជំរុញអោយមានការបញ្ចេញនូវមុខងារថ្មីៗ ជារៀងរាល់៤សប្តាហ៍ម្តង សម្រាប់កម្មវិធីChrome។

Written by Heaur

03/05/2021

Google បានប្រកាសនៅថ្ងៃព្រហស្បតិ៍នម្សិលមិញថា ខ្លួននឹងជំរុញអោយមានការបញ្ចេញនូវមុខងារថ្មីៗ ជារៀងរាល់៤សប្តាហ៍ម្តង សម្រាប់កម្មវិធីChrome។ Google បាននិយាយថា ការធ្វើបច្ចុប្បន្នភាពទំាំងនេះគឺកើតឡើងដោយសារតែការសាកល្បងមានដំណើររលូន និងប្រសើរជាខ្លាំង ដែលជាហេតុធ្វើអោយក្រុមហ៊ុនសម្រេចចិត្តចេញផ្សាយសម្រាប់កាលវិភាគថ្មីនេះ (៤សប្តាហ៍ម្តង) ។ ការផ្លាស់ប្តូរនេះនឹងធ្វើឱ្យChrome អាចធ្វើបច្ចុប្បន្នភាពជារៀងរាល់ខែដូចនឹង កម្មវិធីFirefox ដែរ។

Mannheim, Baden Württemberg / Germany 07 12 2019 Apple iPhone XS Display with

ទោះយ៉ាងណាក៏ដោយ សម្រាប់ពាណិជ្ជករ ដែលមិនចង់ទទួលបានការផ្លាស់ប្តូរញឹកញាប់់ ក្រុមហ៊ុនGoogle ក៏បន្ថែមជម្រើស“ Extended Stable” ដែលជម្រើសនេះនឹងអនុញ្ញាតអោយអ្នកប្រើប្រាស់ទាំងនោះទទួលបានការអាប់ដេតជាលក្ខណៈពិសេស មានន័យថាពួកគេនឹងទទួលបានការអាប់ដេតជារៀងរាល់ ៨សប្តាហ៍ ជំនួសអោយ៤សបា្តហ៍ម្តង។

ក្រុមហ៊ុននឹងនៅតែពង្រឹងការការពារសុវត្ថិភាពដល់អ្នកប្រើប្រាស់ ដែលបានជ្រើសរើសយកជម្រើ២សប្តាហ៍ម្តង(bi-weekly basis) មានន័យថា ពួកគេនឹងទទួលបានអាបដេតខាងផ្នែកសុវត្ថិភាព(Security) ប៉ុន្តែអ្នកប្រើទំាងនោះមិនទទួលបានមុខងារថ្មីៗទេ។ ជាការផ្តើម ក្រុមហ៊ុន Google គ្រោងនឹងបញ្ចេញនូវការធ្វើបច្ចុប្បន្នភាពនេះសម្រាប់Chrome 94 នៅត្រីមាសទី ៣ ឆ្នាំ ២០២១ ខាងមុននេះ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …