ឆ្នាំងសាកថ្ម iPhone 12 Series មានរូបតុក្កតា Doraemon និងមានលក់នៅថ្ងៃពុធស្អែកនេះ
សម្រាប់អ្នកចូលចិត្តតុក្កតា Doraemon ថ្ងៃពុធស្អែកនេះឆ្នាំងសាកថ្ម iPhone 12 Series មានរូបតុក្កតា Doraemon និងមានលក់នៅថ្ងៃពុធស្អែកនេះ

Written by Dorn Visal

11/03/2020

លោក Anker unveiled បានបង្ហាញឧបករណ៍សាកថ្មសម្រាប់ iPhone 12 Series ប្រភេទ USB-C ដែលមាន3 ប្រភេទគឺឆ្នាំងសាកដោយប្រើខ្សែរចំនួនពីរ និងមួយទៀតគឺឆ្នាំងសាកឥតខ្សែរ Magsafe។

ឆ្នាំងសាកនីមួយៗមានអាចសាកថ្មបាន 20W ដែលអាចប្រើជាមួយទូរស័ព្ទ iPhone 12 ឬ iPhone Pro របស់អ្នកពី 0% ទៅ 50% ប្រើរយៈពេលត្រឹមតែ 30នាទី។

 

ប្រភព៖ gsmarena

ឆ្នាំងសាកទាំងនេះមានការរចនាមានរូបរាងតុក្កតា Doraemon យ៉ាងទាក់ទាញ ដែលនឹងដាក់លក់នៅថ្ងៃពុធ ទី 04 ខែវិច្ឆិកា នៅប្រទេសចិន ដែលអ្នកអាចរកជាវបាននៅលើវេបសាយ anker , JD និង Tmall ។

ហើយកាន់តែពិសេសនោះគឺឆ្នាំងសាកទំហំកណ្តាលអាចសាកថ្មបាន 65W ដែលអ្នកអាចប្រើដើម្បីសាកថ្ម Labtop របស់អ្នកបានផងដែរ វាប្រើរយៈពេល 2ម៉ោងដើម្បីសាកថ្ម MacBook Pro ពេញ។ ចំណែកឯឆ្នាំងសាកដែលមានទំហំធំជាងគេមានរន្ធ USB ពីរដូច្នេះអ្នកអាចសាកថ្ម ទូរស័ព្ទ Labtop, Tablet និង Power Bank បានផងដែរ។

ប្រភព៖ gsmarena

សម្រាប់ខ្សែរបស់វាមានពីរប្រភេទជា USB-C to Lightning សម្រាប់ប្រើជាមួយទូរស័ព្ទ iPhone និងមួយទៀតជាប្រភេទខ្សែ USB-C to USB-C សម្រាប់ប្រើជាមួយ iPads និង MacBooks។

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …