ពិព័រណ៍ CES ឆ្នាំ២០២១នេះ នឹងបានរៀបចំតាមអ៊ិនធឺរណែតជាលើកដំបូង
ពិព័រណ៍ CES ​ឆ្នាំ២០២១នេះ ត្រូវបានរៀបចំនិងមានការតាំងបង្ហាញបច្ចេកវិទ្យាប្លែកៗខុសពីបណ្តាឆ្នំាមុនៗ ត្បិតតែវិបត្តិកូវិដ។

Written by Heaur

01/11/2021

ពិព័រណ៍ CES ​ឆ្នាំ២០២១នេះ ត្រូវបានរៀបចំនិងមានការតាំងបង្ហាញបច្ចេកវិទ្យាប្លែកៗខុសពីបណ្តាឆ្នំាមុនៗ ត្បិតតែវិបត្តិកូវិដ។ តាមធម្មតា ជារៀងរាល់ឆ្នាំអ្នកយកព័ត៌មានអ្នកដាក់តាំងពិព័រណ៍ (exhibitors)  និងអ្នកវិនិយោគិនតែងតែចូលរួមដោយផ្ទាល់ការតាំងបង្ហាញនៅ Las Vegas ដែលពោរពេញទៅដោយផលិតផលដូចជាទូរទស្សន៍យក្ស រថយន្តឆ្លាតវៃ និងរ៉ូបូតជួសជុលម៉ាទីន(robots fixing martinis) ប៉ុន្តែពិព័រណ៍ CESឆ្នាំនេះ នឹងត្រូវបានរៀបចំលក់តាមអ៊ិនធឺរណែតជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត ៥៤ ឆ្នាំរបស់ខ្លួន។ 

យ៉ាងណាមិញ មានបច្ចេកវិទ្យានិងផលិតផលថ្មីមួយចំនួន ដែលរាប់មិនអស់ដែលត្រូវបានរំពឹងថានឹងត្រូវដាក់បង្ហាញនៅសប្តាហ៍ក្រោយ នៅឯពិព័រណ៍គ្រឿងអេឡិចត្រូនិក។ សម្រាប់ឆ្នាំ​នេះ គេរំពឹងថា មានផលិតផលដូចជា Home automation, health and 5G នឹងក្លាយជាប្រធានបទដែលគួរឱ្យចាប់អារម្មណ៍ខ្លំាង ហើយក្រុមហ៊ុនជាច្រើនក៏នឹងណែនាំពីមុខងារ និងលក្ខណៈជាច្រើនទៀត ដែលទាក់ទង់នឹងការចូលរួមកាត់បន្ថយការរាលដាល់នៃជំងឺកូវីដផងដែរ។ 

សមាគមន៍ ពិព័រណគ្រឿងអេឡិចត្រូនិក (CEA)ដែលមិនរកប្រាក់ចំណេញបានលើកឡើងថា ពិព័រណ៍នេះនឹងត្រូវបានរៀបចំរយៈពេលបួនថ្ងៃ ដែលផ្តើមពីថ្ងៃច័ន្ទសប្តាហ៌នេះតទៅ ដោយមានក្រុមហ៊ុនតូចធំចូលរួមកម្មវិធីនេះចំនួន ១.៨០០ មកពីជុំវិញពិភពលោក។  ការផ្លាស់ប្តូរនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាមកពីបណ្តាប្រទេសដែលមិនធ្លាប់ចូលរួមពីមុនមក អាចចូលរួមក្នុងព្រឹត្តិការណ៍ទស្សនីយភាពតាមអ៊ិនធរណេត។

Source: edition.cnn.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …