CD Projekt Red បានធ្វើការបង្ហាញពី Cyberpunk 2077 នេះហើយ
ជាមួយនឹងឃ្លីបវីដេអូនៃការលេងហ្គេម ដែលបានបង្ហាញចេញពីភាពខុសគ្នារវាង PlayStation ហើយនឹង Xbox, វាពិបាកក្នុងការវិនិច្ឆ័យក្នុងការនិយាយថាតើរវាង PlayStation នឹង Xbox មួយណាដែលមើលទៅអាចដំណើរនិងមានក្រាហ្វិចល្អជាង។

Written by Heaur

11/26/2020

ជាងពីរសប្តាហ៍មុនពេល Cyberpunk ឆ្នាំ២០៧៧ ត្រូវចេញលក់ជាផ្លូវការថ្ងៃទី ១០ ខែធ្នូខាងមុខនេះ, CD Projekt Red បានចែករំលែករូបភាពហ្គេមដែលកំពុងដំណើរការនៅលើ PlayStation និង Xbox consoles ដើម្បីធ្វើឱ្យអ្នកលេងមានការអារម្មណ៍ទៅលើ RPG នាពេលខាងមុខនេះ។ វីដេអូដាច់ដោយឡែកមួយបានបង្ហាញពីភាពខុសគ្នានៃក្រាហ្វិចរវាងconsoles ជំនាន់ចុងក្រោយនិងបច្ចុប្បន្ន – ទោះបីជាគេគ្រោងនឹងបញ្ចេញនូវការតំឡើងអោយកាន់តែប្រសើរឡើងសំរាប់ PS5 និង Xbox Series X / S នៅឆ្នាំ ២០២១នេះក៏ដោយ។

PlayStation Gameplay

ជាមួយនឹងឃ្លីបវីដេអូនៃការលេងហ្គេម ដែលបានបង្ហាញចេញពីភាពខុសគ្នារវាង PlayStation ហើយនឹង Xbox, វាពិបាកក្នុងការវិនិច្ឆ័យក្នុងការនិយាយថាតើរវាង PlayStation នឹង Xbox មួយណាដែលមើលទៅអាចដំណើរនិងមានក្រាហ្វិចល្អជាង។ ម៉្យាងទៀតគុណភាព resolution 1080p និងវីដេអូដែលថតចេញពី YouTube ក៏ធ្វើឱ្យយើងកាន់តែពិបាកវិនិច្ឆ័យរវាង consoles ទាំងពីរផងដែរ។

Night City Wire Special: Xbox One X and Xbox Series X footage

ទោះយ៉ាងណា យើងនៅតែអាចមើលឃើញភាពខុសគ្នាមួយចំនួន ជាពិសេសនៅក្នុង PS5 និង Xbox Series X ដោយប្រើប្រាស់ដោយផ្ទាល់ និងធ្វើការប្រៀបធៀបជាច្រើនដង នោះយើងនឹងអាចឃើញពីគុណភាព ព្រមទំាំងការទ្រទ្រង់ក្រាហ្វិចនៅលើ consoles ទំាងនោះ។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …