ក្រុមហ៊ុន Caviar បានបញ្ចេញទូរស័ព្ទ iPhone 12 Pro ពិសេសមួយប្រភេទ ដែលមិនមានបំពាក់កាមេរ៉ាទាំងខាងមុខ និងខាងក្រោយ ដែលស្មាតហ្វូននេះអាចការពារអ្នកប្រើប្រាស់ពីការHack ចូលដើម្បីលួចមើលអ្វីមួយតាមរយៈកាមេរ៉ាពីសំណាក់ជនHacker ខិលខូចបានផងដែរ ប៉ុន្តែស្មាតហ្វូននេះនៅមានរក្សាទុកនូវមុខងារ FaceID ផងដែរ។
ហើយស្មាតហ្វូននេះមានឈ្មោះថា iPhone 12 Pro Stealth ដែលឈ្មោះ Stealth មានន័យថាបំបាំងកាយ ដោយយកលំនាំតាមយន្តហោះចម្បាំងដែលអាចគេចខ្លួនចេញពីរ៉ាដាបានមួយ។ ស្មាតហ្វូនពិសេសនេះមានពីរពណ័គឺមួយស្រោបមាស និងមួយប្រភេទទៀតពណ៌ខ្មៅ ដែលប្រើប្រាស់នូវសារធាតុទីតាញ៉ូមរឹងមាំសម្រាប់ការពារផ្នែកខាងក្រោយដូចគ្នា។
iPhone 12 Pro Stealth នេះផលិតមកមានត្រឹមតែ ៩៩គ្រឿងប៉ុណ្ណោះ ដោយប្រភេទ Stealth ធម្មតាមានតម្លៃចាប់ពី ៤ ៩៩០ដុល្លារ និងប្រភេទ Stealth Gold មានតម្លៃចាប់ពី ៥ ៥២០ដុល្លារ ហើយតម្លៃទាំងនេះគឺជាតម្លៃស្ថិតនៅបរទេស។
ប្រភព៖ gsmarena
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia