ក្រុមហ៊ុន Nintendo កំពុងដាក់ហ្គេម Cat Mario ថ្មីដើម្បីជំនួសហ្គេម Mario នៅលើទំព័រដើមនៃគេហទំព័រ Eshop របស់ខ្លួន។ បន្ទាប់ពីបានបង្ហាញ Trailer ខ្លីថ្មីនៃ Super Mario 3D World + Bowser’s Fury នាពេលបច្ចុប្បន្ន ហ្គេម Cat Mario ថ្មីកំពុងមានការចាប់អារម្មណ៍ខ្លាំង និងមានអ្នកលេងច្រើននៅលើ eShop។
ជាធម្មតារូបនៅទំព័រដើមនៃគេហទំព័រ Eshop គឺជារូប wee Mario កំពុងរត់ ប៉ុន្តែមកដល់ពេលនេះរូបភាពត្រូវបានប្តូរទៅជា Cat Mario វិញ។ អ្នកប្រើប្រាស់ Reddit ម្នាក់ឈ្មោះ Riomegon បានចងក្រងជាឯកសារអំពីការផ្លាស់ប្តូរទំព័រដើមថ្មីនៅលើគេហទំព័រហ្គេម Eshop របស់ជប៉ុនដ៏ពេញនិយមនេះ ហើយការស្រាវជ្រាវផ្ទាល់របស់យើងបានបង្ហាញថា ដូចគ្នានេះដែរទាំងNorth American និង European eShops ក៏បានផ្លាស់ប្តូរដែរ។
អ្នកអាចចាំបានថា eShop ត្រូវបានអាប់ដេតនៅពេលដែលមាន N64-style Mario ដើម្បីអបអរខួបលើកទី ៣៥ និង Super Mario 3D All-Stars ផងដែរ។ ដែលមានន័យថាហ្គេម Mario បច្ចុប្បន្ននេះបានធ្លាក់ប្រជាប្រិយភាពហើយដែលជំនួសដោយ Cat Mario វិញ។
ប្រភព៖ nintendolife
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia