carbon-fiber Vaio Z គឺជាកុំព្យូទ័រយួរដៃដែលស្រាលជាងគេបំផុតនៅលើពិភពលោកដែលមានបន្ទះឈីប Intel ស៊េរី H
ម៉ោះមកស្គាល់ម៉ូដែលកុំព្យូទ័រដែលស្រាល់បំផុតនៅលើពិភពលោកថាតើវាផលិតមកពីសារធាតុអ្វី និងមានលក្ខណៈ សមត្ថភាពយ៉ាងណាខ្លះ?

Written by Dorn Visal

02/19/2021

Vaio ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតកុំព្យូទ័រយួរដៃដែលមានថាមពលដ៏គួរឱ្យភ្ញាក់ផ្អើល ព្រមទាំងមានរូបរាងស្តើង និងស្រាលមិនគួរឱ្យជឿ។ Vaio Z អាចជាផលិតផលដែលមានមហិច្ឆិតាបំផុតរបស់ក្រុមហ៊ុនមួយនេះ។ ដោយវាមានបំពាក់ Processor  Core i7-11357H ដល់ទៅបួនរបស់ Intel ហើយទំងន់1.05kg វាជាកុំព្យូទ័រយួរដៃស្រាលជាងគេបំផុតដែលមិនធ្លាប់មានដែលបំពាក់ដោយ Intel-H-series processor ។

ផ្នែកមួយនៃហេតុផលដែលធ្វើអោយ Vaio Z ស្រាលនោះគឺថាវាជាកុំព្យូទ័រយួរដៃដំបូងបង្អស់ដែលត្រូវបានផលិតឡើងពីជាតិសរសៃកាបូនដែលមានជាតិកាបូនិច។ អ្នកនឹងរកឃើញជាតិសរសៃកាបោននៅក្នុងកុំព្យូទ័រយួរដៃដែលមានទម្ងន់ស្រាលបំផុតនៅលើទីផ្សាររួមទាំងខ្សែ Dell XPS – វាជាវត្ថុធាតុដើមស្រាល និងរឹងមាំផងដែរ។ ប៉ុន្តែកុំព្យូទ័រយួរដៃទាំងនោះប្រើប្រាស់សន្លឹកកាបូនដែលមានភ្ជាប់ជាមួយដែក ឬប្លាស្ទិក។ Vaio បានបញ្ចូលសារធាតុនេះនៅជុំវិញគែមនៃតួរបស់ Vaio Z ដែលធ្វើអោយមានភាពទាក់ទាញនិងមានលក្ខណៈស្រាលជាកុំព្យូទ័រធម្មតា។

ក្រុមហ៊ុន Vaio បានថ្លែងថា Laptop នេះបានឆ្លងកាត់ការធ្វើតេស្តិ៍ ទម្លាក់ទៃចំនួន ២៦ ដង ហើយនឹងផ្តល់ថាមពលថ្មដល់ទៅ ១៣ម៉ោងកន្លះ។ បើនិយាយពីលក្ខណៈពិសេសផ្សេងទៀតអ្នកអាចទទួលបានទំហំផ្ទុក 2TB, memory 32GB , ក្រាហ្វិក Iris Xe និងអេក្រង់ FHD ឬអេក្រង់ទំហំ 14 អ៊ីញកម្រិត 4K ផងដែរ។ វាមានក្តារចុចដែលមានពន្លឺនៅពីក្រោមគ្រាប់ចុច, webcamមួយ, រន្ធ HDMI ទំហំពេញ, និងរន្ធ USB-C ចំនួនពីរផងដែរ។ តួវាគឺជាប្រភេទដែលអ្នកអាចបត់អេក្រង់បាន ១៨០ ដឺក្រេ។


សម្រាប់តម្លៃក៏មិនជាថោកប៉ុន្មានដែរគឺរហូតដល់ ៣.៥៧៩ដុល្លារ នៅបរទេសហើយនិងមានការប្រែប្រួលទៅតាមទីផ្សារនៃប្រទេសនីមួយៗផងដែរ។

ប្រភព៖ theverge
ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube​៖​ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …