យោងតាមគណនីYoutubeឈ្មោះថាZY Production បានបង្ហោះវីដេអូថ្មីមួយនិយាយអំពីមុខងារថ្មីចំនួន ៤នៅលើកាមេរ៉ាទូរស័ព្ទ iPhone ដែលបាន Update ទៅជា iOS 14 គឺ
ទីមួយមុខងារ Night Mode Visual Assist មុខនេះអាចបន្ថែម ឬបន្ថយពន្លឺបានពេលថតនៅពេលយប់។
ទីពីរ Faster Shooting មុខងារនេះអាចថតបានលឿន មានភាពឆ្លាតវៃ នឹងមានការកែសម្រួលរូបភាពអោយស្អាតផងដែរ។
ទីបីPhoto Captionជាមុខងារអាចអោយធ្វើការកំណត់ឈ្មោះ Folder រូបភាព និងងាយស្រួលក្នុងការ Search រករូបភាព ហើយមានការបង្ហាញពី Property នៃរូបភាពនីមួយៗយ៉ាងលម្អិតផងដែរ។
ចុងក្រោយគឺPhoto Capture outside the frame ជាមុខងារដែលអនុញ្ញាតអោយធ្វើការកាត់តម្រឹមរូបភាពក្នុងពេលកំពុងថតដែលជាមុខថ្មីមួយនៅក្នុង iPhone Camera iOS 14។ ដើម្បីបានស្គាល់ច្បាស់បន្ថែម និងដឹងអំពីវីធីប្រើប្រាស់មុខងារថ្មីទាំងបួននេះសូមទស្សនាវីដេអូខាងក្រោម។