Wild Rift ចេញមកហើយ រីឯក្រុមក៏បានប្រមូលផ្ដុំ! ហើយក្រុមប្រទេសកម្ពុជានិងចូលរួមការប្រកួតនៃសមរភូមិផលដែលខាងក្រោមនេះជាព័ត៌មានទាំងអស់របស់សមាជិកក្រុម ដែលនឹងចូលរួមក្នុងការប្រកួត Wild Rift SEA Pentaboom Showdown. ចង់ដឹងថាមានអ្នកណាខ្លះ ទៅមើលទាំងអស់គ្នា!

SDACH GAME – Ngoun Sinath, រឺមនុស្សគ្រប់គ្នាបានស្គាល់ថាជាស្ដេចហ្គេម មកពីទីក្រុងភ្នំពេញ ប្រទេសកម្ពុជា! គាត់ចូលចិត្តលេងហ្គេម និងផ្សាយផ្ទាល់ រហូតដល់ Facebook Gaming បានចេញមក គាត់ក៏បានផ្គួបការលេងហ្គេមនិង ការផ្សាយផ្ទាល់បញ្ចូលគ្នា! ក្រោយពីទទួលបាន Facebook Gaming នៅឆ្នាំ២០១៩ គាត់បានផ្ដល់ភាពសប្បាយរីករាយ និងការកម្សាន្តទៅកាន់ទស្សនិកជនរបស់គាត់។ ហើយអ្នក ក៏អាចចូលទស្សនាគាត់បានគ្រប់ពេល!

Chea Gaming – ស្នាដៃផ្សេងៗរបស់គាត់រួមមាន ជាដៃគូរបស់ Facebook Gaming និង ត្រូវបានទាក់ទងអោយផ្សព្វផ្សាយជាមួយនឹងក្រុមហ៊ុនផ្សេងៗ។ ប្រវត្តិគាត់ពីមុនគឺគ្រាន់តែផ្សាយផ្ទាល់ជាមួយនឹងមិត្តភក្តិសម្រាប់កំដរអារម្មណ៍ ដោយពុំមានអ្នកទស្សនាមិនច្រើនឡើយ ដែលជាហេតុធ្វើអោយគាត់ចង់ឈប់ក្នុងវិស័យមួយនេះ។ ប៉ុន្តែដោយសារការលើកទឹកចិត្តពីមិត្តភក្តិដែលជា Streamer ផ្សេងទៀត ក៏ដូចជាអ្នកទស្សនាគាត់ បានធ្វើអោយគាត់បន្ត និងព្យាយាមក្នុងវិស័យនេះមកទល់សព្វថ្ងៃ។ ឥលូវនេះគាត់Stream ព្រោះចូលចិត្តលេងហ្គេម និងចង់មានអ្នកគាំទ្រច្រើនបន្ថែមទៀត។ គាត់មកពីប្រទេសកម្ពុជា គាត់គឺ Chea Gaming។
T26.haha – Pitou, រឺ T26 ជារហ័សនាមក្នុងហ្គេម មកពីកម្ពុជា និងជាStreamer មួយរូបអោយ Facebook Gaming។ គាត់បានចាប់ផ្ដើមតាំងពី១ឆ្នាំមុន និងលេងហ្គេមបានគ្រប់ស្មានភាព មិនថាសប្បាយ កើតទុក្ខ រឺ ខឹងអ្នកណាក៏ដោយ គាត់តែងតែកំដរអារម្មណ៍ និងសង្ឃឹមថាអ្នកទស្សនាអាចរីករាយជាមួយគាត់។

Henaa Gaming – ជា Gamer ម្នាក់ដែលម៉ត់ចត់ និងពោរពេញដោយថាមពលមួយរូប ដែលតែងតែចូលចិត្តលេងហ្គេម ការងារជា Streamer របស់នាងនេះ កាន់តែរីកលូតលាស់ក្រោយក្លាយជាដៃគូរបស់ Facebook Gaming ។

Prom – Ban Promnear មកពីភ្នំពេញ នៃប្រទេសកម្ពុជា ដែលគាត់បានចូលរួមក្នុងវិស័យកីឡាអេឡិចត្រូនិច នៅឆ្នាំ២០១៨។ សព្វថ្ងៃនេះគាត់ជាកីឡាករលេងអោយក្រុម HELHEIM ESPORTS និងធ្លាប់ជាអតីតមេក្រុមរបស់ក្រុម IMPUNITY KH និងមានស្នាដៃឈ្នះនូវពានរង្វាន់ MLC ក្នុង២០១៨ ពាន MSC Qualifier នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន និង ជាប់ជាក្រុមតំណាងអោយកម្ពុជានៅក្នុង Mobile Legends World 1 Qualifier Grand FInal ហៅកាត់ថា M1 នៅប្រទេសម៉ាឡេស៊ី។ គាត់ក៏ធ្លាប់មានឈ្មោះជាតំណាងអោយប្រទេសចូលរួមក្នុង ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ផងដែរ។

នេះគឺជាក្រុមប្រទេសកម្ពុជានិងចូលរួមការប្រកួតនៃសមរភូមិWILD RIFT SEA PENTABOOM SHOWDOWNនៅក្នុងថ្ងៃ 12-13ខែធ្នូ 2020។

ប្រភពព័ត៌មានពី:
www.wildriftpentaboom.com
www.Facebook.com/wildriftKHM
www.youtube.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia