កាលបរិច្ឆេទចេញផ្សាយ Call of Duty Modern Warfare 2 ត្រូវបានប្រកាសជាផ្លូវការ
ក្នុង tweet ផ្លូវការរបស់ Infinity Ward ពួកគេបានបង្ហាញពីកាលបរិច្ឆេទនៃការចេញផ្សាយរបស់ MW 2 រួមជាមួយនឹងស្នាដៃសិល្បៈដ៏សំខាន់នៃតួអង្គដែលអ្នកគាំទ្រចូលចិត្តនៅក្នុងហ្គេមនេះគឺ Simon "Ghost" Riley ។

Written by Vichea

05/25/2022

អ្នកគាំទ្រដែលរង់ចាំយ៉ាងអន្ទះសារសម្រាប់ព័ត៌មានផ្លូវការដែលទាក់ទងនឹង Call of Duty Modern Warfare 2 ទីបំផុតការរង់ចាំរបស់អ្នកបានបញ្ចប់ហើយ។ អ្នកអភិវឌ្ឍន៍ Infinity Ward បានបង្ហាញរឿងដ៏ធំមួយដែលទាក់ទងនឹង Modern Warfare 2 នាពេលខាងមុខ។

ក្នុង tweet ផ្លូវការរបស់ Infinity Ward ពួកគេបានបង្ហាញពីកាលបរិច្ឆេទនៃការចេញផ្សាយរបស់ MW 2 រួមជាមួយនឹងស្នាដៃសិល្បៈដ៏សំខាន់នៃតួអង្គដែលអ្នកគាំទ្រចូលចិត្តនៅក្នុងហ្គេមនេះគឺ Simon “Ghost” Riley ។ ហ្គេមនេះគ្រោងនឹងចេញនៅថ្ងៃទី 28 ខែតុលាឆ្នាំនេះ។

នៅលើបណ្ដាញសង្គមផ្លូវការរបស់ពួកគេ Infinity Ward បានបង្ហាញ artworks សំខាន់ៗមួយចំនួនសម្រាប់ Modern Warfare 2។ នៅក្នុងស្នាដៃសិល្បៈនេះបានបង្ហាញសមាជិកសំខាន់ៗផ្សេងទៀតនៅក្នុងហ្គេម។

ប្លុក Call of Duty បានអះអាងបន្ថែមថា artwork ផ្លូវការគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ នេះគឺជាការចាប់ផ្តើមនៃអនាគតរបស់ហ្គេម Call of Duty ។ នៅពេលដែលសហគមន៍អ្នកគាំទ្រ Call of Duty ចាប់ផ្តើមមានការភ្ញាក់ផ្អើល នៅពេលដែលព័ត៌មានទាក់ទងនឹងហ្គេមនេះត្រូវបានលេចចេញនោះ ក៏មានព័ត៌មានបន្ថែមមួយចំនួនទៀតដែលទាក់ទងនឹងចំណងជើងដែលគ្រប់គ្នារង់ចាំជាយូរនោះផងដែរ។

ទោះបីជាមិនមានការបញ្ជាក់ជាផ្លូវការដោយ Activision ឬអ្នកអភិវឌ្ឍន៍ Infinity Ward ក៏ដោយ ក៏ស្នាដៃសិល្បៈបានបង្ហាញនូវតម្រុយជាច្រើននៅក្នុងវីដេអូការលេងហ្គេម(Gameplay) ដែលទាក់ទងនឹងកាលបរិច្ឆេទនៃការបង្ហាញអំពី Modern Warfare 2។

Modern Warfare 2 គ្រោងនឹងបញ្ចេញនៅថ្ងៃទី 28 ខែតុលា

យោងតាមវីដេអូខ្លី ចំណងជើង Call of Duty ដែលអ្នកទន្ទឹងរង់ចាំជាយូរនោះនឹងត្រូវចេញផ្សាយនៅថ្ងៃទី 28 ខែតុលា។ Activision មិនទាន់មានការបញ្ជាក់ណាមួយនៅឡើយទេ ដែលទាក់ទងការបង្ហាញការលេងហ្គេម (Gameplay)នេះ។ ទោះជាយ៉ាងណាក៏ដោយ ផ្នែកតូចមួយនៃវីដេអូខ្លីនេះបង្ហាញពីកាលបរិច្ឆេទដែលទំនងជាថ្ងៃដែល teaser នឹងបង្ហាញជាផ្លូវការ ដែលជាថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2022។

ការលេចធ្លាយបន្ថែមទៀតបានបញ្ជាក់ថាហ្គេមនេះនឹងបង្ហាញវីដេអូហ្គេម (Gameplay) រយៈពេល 4 នាទីនៅឯ Geoff Keighley’s Summer Game Fest នៅថ្ងៃទី 9 ខែមិថុនាខាងមុខ។

ឈុតខ្លីៗដែលត្រូវបានចេញផ្សាយនៅថ្ងៃនេះមានការថតដោយយន្តហោះគ្មានមនុស្សបើក (drone ) នៃស្នាដៃសិល្បៈជាក់ស្តែងមួយចំនួននៃតួអង្គដែលអ្នកគាំទ្រចូលចិត្តគឺ Captain Price, Ghost, John “Soap” MacTavish និងតួអង្គថ្មីមួយទៀតដែលមានឈ្មោះថា Colonel Alejandro Vargas ។ យោងតាមរបាយការណ៍ តួអង្គថ្មីនេះគឺជាផ្នែកមួយនៃកងកម្លាំងពិសេសម៉ិកស៊ិក (Mexican Special Forces)។

អ្នកគាំទ្របានរង់ចាំហ្គេមនេះចេញ។ ទោះជាយ៉ាងណាក៏ដោយ កាលបរិច្ឆេទនៃការបញ្ជាទិញទុកមុនសម្រាប់ហ្គេមនេះមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។ ប៉ុន្តែក៏មានអ្នកគាំទ្រមួយចំនួននឹងរំភើបជាមួយអ្វីដែលបានឃើញនូវអ្វីដែលអ្នកអភិវឌ្ឍន៍បានធ្វើឡើងផងដែរ។

ប្រភព៖ SportSkeeda

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …