វីដេអូហ្គេម Call of Duty Black Ops Cold War ត្រូវបានបើកដំណើរការកាលពីខែមុនដោយវាបាននាំមកនូវការកែលំអយ៉ាងច្រើនសម្រាប់ consoles ជំនាន់ថ្មី។ បន្ថែមពីនេះ យើងនឹងត្រូវទទួលបានការធ្វើបច្ចុប្បន្នថ្មី ដែលតាមគ្រោងនឹងមកដល់នៅថ្ងៃទី ១០ ខែធ្នូខាងមុខនេះ ដែលជារដូវការទី១ផងដែរ។

យ៉ាងណាមិញ បើតាម developers បានប្រកាសថាពួកគេនឹងធ្វើការពន្យាពេលរហូតដល់ថ្ងៃទី ១៦ ខែធ្នូវិញ ដើម្បីអោយផ្តល់ឱ្យពួកគេនូវពេលវេលាបន្ថែមពីរបីថ្ងៃទៀត ក្នុងការដោះស្រាយបញ្ហាមួយចំនួនដែលសេសសល់សម្រាប់consoles ជំនាន់ថ្មី។

ចំពោះការធ្វើបច្ចុប្បន្នវិញ គេនឹងបន្ថែមនូវសព្វាវុធប្រភេទថ្មីៗនៅគ្រប់ទម្រង់នៃការលេង។ ខណៈដែល Warzone នឹងន្ថែមផែនទីថ្មីរបៀបថ្មីនិងបទពិសោធន៍ថ្មីៗ សម្រាប់អ្នកលេង។ លើសពីនេះ ពួកគេក៏អាចត្រឡប់ទៅកាន់សមរភូមិវិញ បន្ទាប់ពីពួកគេត្រូវបានសម្លាប់ផងដែរ។ ការធ្វើបច្ចុប្បន្នភាព Warzone នៅថ្ងៃទី ១៦ ខែធ្នូខាងមុខនេះ នឹងត្រូវបានគេចាប់ទុកជា ការចាប់ផ្តើមរដូវកាលទី១។
Source: www.engadget.com