គេហទំព័រKantarបានចេញផ្សាយកាលពីថ្ងៃអង្គារ (២២)នូវរបាយការណ៍ BrandZ ដែលដាក់ឈ្មោះម៉ាកដែលមានតម្លៃបំផុតនៅលើពិភពលោក។ នៅក្នុងរបាការណ៍នោះបានបង្ហាញថាក្រុមហ៊ុន Amazon នៅតែមានចំណាត់ថ្នាក់ដំបូងដោយមានតម្លៃប៉ាន់ស្មាន ៦៨៤ ពាន់លានដុល្លារ។ ដោយApple ជាក្រុមហ៊ុនទី២ ដែលមានតំលៃទឹកប្រាក់ចំនួន ៦១២ ពាន់លានដុល្លារ ហើយក្រុមហ៊ុន Google ឈរនៅលំដាប់ទី ៣ ដែលមានតម្លៃ ៤៥៨ ពាន់លានដុល្លារ។ យោងតាមឯកសារនេះក្រុមហ៊ុនអេឡិចត្រូនិចយក្សមានតំលៃការកើនឡើង ៦៤% បើប្រៀបធៀបទៅនឹងឆ្នាំមុន។

យ៉ាងណាមិញ ក្រុមហ៊ុនយក្សអាស៊ី Tencent និង Alibaba ដែលកំពុងកើនឡើងនៅក្នុងចំណាត់ថ្នាក់។ ក្រុមហ៊ុន Tencent គឺជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនិងវីដេអូហ្គេមដ៏ធំបំផុតរបស់ប្រទេសចិននិងជាប់ចំណាត់ថ្នាក់ទីប្រាំនៅក្នុងបញ្ជី ខណៈដែលម្ចាស់ក្រុមហ៊ុន Aliexpress Alibaba ស្ថិតនៅលំដាប់ទី ៧ ។ បន្ថែមលើក្រុមហ៊ុនដែលបានលើកឡើង ក្រុមហ៊ុន Microsoft Facebook, Visa, McDonald’s និង Mastercard សុទ្ធតែឈរក្នុងបញ្ជីកំពូលទំាំងដប់។
ក្រុមហ៊ុនដែលមានការរីកចម្រើនលឿនបំផុតគឺក្រុមហ៊ុន Tesla ដែលបានបង្កើនតម្លៃ ២៧៥% ដោយមានតម្លៃ ៤២,៦ ពាន់លានដុល្លារ។ អាជីវកម្មរបស់ Elon Musk បានក្លាយជាក្រុមហ៊ុនរថយន្តដែលមានតម្លៃបំផុតនៅលើពិភពលោក។
Source: www.somagnews.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports