កង្វះខាតបន្ទះឈីបសកលបានប៉ះពាល់ដល់ឧស្សាហកម្មគ្រប់ប្រភេទក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ក្រុមហ៊ុនផលិតរថយន្តក៏តស្ថិតក្នុងចំណោមអ្នកដែលរងផលប៉ះពាល់ដែរ ជាមួយនឹងការបន្ថយល្បឿនផលិតកម្មជាច្រើន។ ក្រុមហ៊ុនមួយគឺ BMW ដែលកំពុងចាត់វិធានការផ្សេងទៀតដើម្បីកាត់បន្ថយការប្រើប្រាស់ស៊ីលីកុន និងរក្សាកម្រិតផលិតកម្មបច្ចុប្បន្នចំពេលមានវិបត្តិ។ ក្រុមហ៊ុន BMW កំពុងផ្លាស់ប្តូរTouchscreen​ Controller​​ចេញពីរថយន្តថ្មីជាច្រើនរបស់ខ្លួន នេះក៏ដោយសារតែកង្វះបន្ទះឈីបនេះបើយោងតាមការប្រកាសពី BimmerFest ហើយនឹងត្រូវបានបញ្ជាក់ដោយក្រុមហ៊ុន Edmunds និង AutoBlog ។

សម្រាប់ពេលនេះ ម៉ូដែល BMW 3 Series, X5, X6, X7 និង Z4 នឹងមិនត្រូវបានភ្ជាប់ជាមួយនឹង អេក្រង់ Touchscreen​ទៀតទេ។ BMW 4 Series Coupe, Convertible និង Gran Coupe (ប៉ុន្តែមិនមែន i4 EV) ក៏នឹងបាត់បង់មុខងារ touchscreen សម្រាប់ពេលបច្ចុប្បន្ននេះផងដែរ​យ៉ាងណាមិញ ដើម្បីជំនួសឱ្យអេក្រង់ថាច់ស្គ្រីន អ្នកប្រើប្រាស់នឹងត្រូវពឹងផ្អែកលើឧបករណ៍បញ្ជានៅក្នុងកុងសូលកណ្តាលដោយផ្ទាល់។ 

Source: www.theverge.com\

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports