Blizzard ប្រកាសពីពិធីបើក BlizzConline ជាផ្លូវការ
ក្រុមហ៊ុន Blizzard បានប្រកាសព័ត៌មានលម្អិតថ្មីសម្រាប់ការជំនួស BlizzCon នៅឆ្នាំនេះដោយ BlizzConline នៅថ្ងៃច័ន្ទរួមទាំងព័ត៌មានស្តីពីពិធីបើកព្រឹត្តិការណ៍ និងបណ្តាញកម្មវិធីជាច្រើន

Written by Dorn Visal

02/02/2021

ក្រុមហ៊ុន Blizzard បានប្រកាសព័ត៌មានលម្អិតថ្មីសម្រាប់ការជំនួស BlizzCon នៅឆ្នាំនេះដោយ BlizzConline នៅថ្ងៃច័ន្ទរួមទាំងព័ត៌មានស្តីពីពិធីបើកព្រឹត្តិការណ៍ និងបណ្តាញកម្មវិធីជាច្រើន។ ពិធីបើកដំណើរការរបស់ BlizzConline នឹងចាប់ផ្តើមនៅថ្ងៃសុក្រទី ១៩ ខែកុម្ភៈវេលាម៉ោង ២ រសៀល។ ហើយមានការអាប់ដេតលើហ្គេម Blizzard ដូចជា Diablo 4,  Overwatch 2 និង World of Warcraft ផងដែរ។ យើងក៏អាចនឹងឃើញមាតិកាថ្មីមួយចំនួនសម្រាប់ Heroes of the Storm និងការពង្រីក Hearthstone ថ្មីក៏ដូចជាព័ត៌មានលំអិតមួយចំនួនអំពី Diablo: Immortal ផងដែរ។

បន្ទាប់ពីពិធីបើក Blizzard នឹងផ្តល់ជូននូវបណ្តាញកម្មវិធីចំនួន ៦  សម្រាប់ “ បីម៉ោងបន្ថែម” Blizzard នឹងត្រូវប្រកាសសេចក្តីជូនដំណឹងថ្មីៗ និងចុងក្រោយរបស់ពួកគេជាមួយអ្នកគាំទ្រខ្លះៗ ជាមួយការឆ្លើយសំណួរពីទស្សនិកជនរបស់ខ្លួន។

BlizzConline នឹងវិលត្រឡប់មកវិញនៅថ្ងៃសៅរ៍ទី ២០ ខែកុម្ភៈវេលាថ្ងៃត្រង់ ។ហើយនៅថ្ងៃទី ២ នឹងមានកម្មវិធី Q&As ជាច្រើនទៀតជាមួយអ្នកអភិវឌ្ឍន៍ Blizzard និងការប្រកួតមួយចំនួនដូចជាការតាំងពិព័រណ៍សិល្បៈជាដើម។ ហើយអ្នកគាំទ្រក៏អាចមើល BlizzConline នៅលើគេហទំព័រ BlizzCon ដោយឥតគិតថ្លៃ។

ប្រភព៖ polygon
ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube​៖​ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …