Gameplay: ជិតបានយកHero អ៊ូខុង មកលេងហ្គេមបានហើយ
ការបង្ហាញជាលើកដំបូងBlack Myth: Wukong អ្នកគាំទ្ររាប់លាន់នាក់បាននិយាយអំពីសមរភូមិនៃការប្រយុទ្ធដែលគួរឱ្យចាប់អារម្មណ៍ជាខ្លំាងនៅក្នុងtrailer​ថ្មី។

Written by Heaur

02/10/2021

ចាប់តាំងពីការបង្ហាញជាលើកដំបូង Black Myth: Wukong  អ្នកគាំទ្ររាប់លាន់នាក់បាននិយាយអំពីសមរភូមិនៃការប្រយុទ្ធ ដែលគួរឱ្យចាប់អារម្មណ៍ រួមជាមួយនឹងចលនានិងរូបភាពគួរឱ្យកត់សម្គាល់។ នៅឈុតTrailerទី២នេះ មិនធ្វើអោយអ្នកគាំទ្រខកចិត្តនោះទេ។

វាត្រូវបានភ្ជាប់បន្ថែមមកជាមួយនូវលក្ខណៈពិសេសជាច្រើន រួមមានដូចជា epic enemies, bosses, spells, locations ទោះបីជាមនុស្សជាច្រើននៅតែប៉ាន់ប្រមាណពីលក្ខណៈនិងសាច់រឿងពិតនៃកម្មវិធីហ្គេមនេះ។ ខណៈពេលដែលឈុតខ្លីនេះគួរឱ្យចាប់អារម្មណ៍, ក៏ប៉ុន្តែframe drops ក៏អាចបញ្ហាមួយដែលអាចមើលឃើញជាក់ស្តែងផងដែរ។ ទោះយ៉ាងណាក៏ដោយ ឈុតខ្លីនេះនៅតែជាការបង្ហាញមួយដ៏អស្ចារ្យនៃកម្មវីធីហ្គេមBlack Myth: Wukong។

Black Myth: Wukong គឺជាហ្គេមផ្សងព្រេង ដែលបង្កើតឡើងដោយហ្គេGame Science Studio ដោយផ្អែកលើរឿងព្រេងនិទាននិងទេវកថានៃដំណើរឆ្ពោះទៅខាងលិច។ អ្នកលេងលេងជាតួអង្គរឿងព្រេងនិទាន ដែលត្រូវបានគេស្គាល់ថាWukong ប៉ុន្តែដំណើរឆ្ពោះទៅទិសខាងលិចរបស់តួអង្គរ Wukong នេះមិនត្រូវបានពន្យល់ និងយុតិ្តសិល្បិ៍ដែលHeroនេះប្រើដើម្បីកម្ទេចបិសាចនិងសត្វចម្លែក។

រហូតដល់ពេលនេះ The studioបានបញ្ជាក់ កម្មវិធីនេះហ្គេមមួយនេះកំពុងស្ថិតនៅការអភិវឌ្ឍន៍បន្តនៅឡើយ ដោយ ក្រុមហ៊ុនគ្រោងនឹងចេញផ្សាយនៅឆ្នាំ២០២៣ ពោលគឺ គេត្រូវរង់ចាំមួយឆ្នាំទៀត ទើបBlack Myth: Wukong ត្រូវបានចេញផ្សាយនៅលើPS5, Xbox Series X និង PC ។

Source: geekculture.co

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …