បច្ចុប្បន្នការលេងGame តាមទូរស័ព្ទដៃកំពុងតែមានការពេញនិយម និងមានការរីកលូតលាស់ជាខ្លាំង ដែលធ្វើអោយក្រុមហ៊ុនផលិតទូរស័ព្ទមានការប្រកួតប្រជែងក្នុងការផលិតទូរស័ព្ទដែលមានគុណភាពល្អ និងកំលាំងខ្លាំងសម្រាប់ការលេងហ្គេមអោយកាន់តែខ្លាំងជាងដៃគូរប្រកួតប្រជែងផងដែរ។
ហើយខាងក្រោមនេះជាជម្រើសទូរស័ព្ទសម្រាប់លេងហ្គេមល្អបំផុតទាំង៥ ម៉ូឌែល ដែលអ្នកលេងហ្គេមទាំងឡាយមិនគួរមើលរំលង។
1.Asus ROG Phone 3
ទូរស័ព្ទAsus ROG Phone 3 គឺជាចំណាត់ថ្នាក់ទូរស័ព្ទលេងហ្គេមល្អបំផុតដែលបានបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយ ជាពិសេសការដំណើរការ។ ROG Phone 3 មានឈីប Qualcomm Snapdragon 865ដែលមានល្បឿន 3.1-GHzភ្ជាប់ជាមួយ Adreno 650 GPU និង 16GB LPDDR5 RAM ដែលមានសមត្ថភាពលេងហ្គេមដែលប្រើក្រាហ្វិចច្រើនបំផុតយ៉ាងរលូនបានរយៈពេលច្រើនម៉ោង។ ដូចគ្នានេះដែរទំហំផ្ទុករបស់វាគឺ512GB ដែលធ្វើអោយដំណើរលឿនព្រមទាំងបំពាក់ដោយអេក្រង់ប្រភេទ AMOLED ទំហំ 6.59-inch មានអត្រាអេក្រង់ Refresh Rate 144Hz ជាពិសេសនោះប៊ូតុងស្មាហ្គេមដែលមានឈ្មោះថា Air Trigger 3 នៅលើទូរស័ព្ទធ្វើអោយកាន់តែមានភាពងាយស្រួលក្នុងការលេងហ្គេម។

2. Apple iPhone 12 Pro
ទូរស័ព្ទ iPhone 12 Pro ដែលទើបនឹងប្រកាសចេញលក់ថ្មីៗនេះដែលមានសមត្ថភាពក្នុងការលេងហ្គេមបានរលូន iPhone 12 Pro នេះមានបន្ទះឈីប A14 Bionic chipset មានទំហំ 5nm មានដំណើរការលឿនបំផុតនៅលើទូរស័ព្ទនាពេលបច្ចុប្បន្ន វាមានទំហំផ្ទុក 512GB។
iPhone 12 Pro អាចដំណើរការ 5G និងមានអេក្រង់ល្អបំផុតមួយក្នុងចំណោមទូរស័ព្ទ iPhone ចំនួនបួនដែលក្រុមហ៊ុន Apple បានចេញលក់កាលពីដើមខែនេះ។ វាបំពាក់ដោយអេក្រង់ OLED ទំហំ 6.1-inch (2532×1170 pixel) ដែលនាំមកនូវរូបភាពច្បាស់នៅពេលលេងហ្គេម។

3. Lenovo Legion Phone Duel
ទូរស័ព្ទនេះបំពាក់ដោយ 16GB LPDDR5 RAM និងអង្គដំណើរការឈីប Snapdragon 865 Plus អេក្រង់ទំហំ 6.65-inch ប្រភេទ Full HD + AMOLED គុណភាពបង្ហាញ 2340×1080px ជាមួយនឹងអត្រាអេក្រង់ Refresh Rate 144Hz ទំហំផ្ទុក 512GB គ្រប់គ្រាន់សម្រាប់ការលេងហ្គេមថ្មីៗទំនើបៗចុងក្រោយ។

4. Nubia RedMagic 5S
ទូរស័ព្ទ Nubia RedMagic 5S នេះបំពាក់ដោយ 16GB RAM និងអេក្រង់ទំហំ 6.65-inch ប្រភេទ គុណភាពបង្ហាញ 2340×1080px ជាមួយនឹងអត្រាអេក្រង់ Refresh Rate 144Hz ទំហំផ្ទុក 256GB សម្រាប់ការលេងហ្គេមមានល្បឿនលឿន នឹងរលូនជាមួយការបង្ហាញច្បាស់ល្អ។

5. Samsung Galaxy Note 20 Ultra
ចុងក្រោយគឺទូរស័ព្ទ Samsung Galaxy Note 20 Ultra នេះបំពាក់ដោយ 12GB LPDDR5 RAM ទំហំផ្ទុក 512GB អេក្រង់ទំហំ 6.9-inch ប្រភេទ AMOLED គុណភាពបង្ហាញ 3088×1440px resolution with 496 ppi ជាមួយនឹងអត្រាអេក្រង់ Refresh Rate 120Hz
