ពិព័រណ៍បច្ចេកវិទ្យាឆ្នាំ ២០២១ បានបង្ហាញនូវបច្ចេកវិទ្យាថ្មីរួមាន ទូរទស្សន៍ កុំព្យូទ័រ ទូរស័ព្ទ និងរ៉ូបូត ជាពិសេសនោះគឺឆ្នាំនេះគឺខុសពីឆ្នាំមុនៗបន្តិចដោយមានការដាក់បង្ហាញអំពីម៉ាស់ផងដែរ។ហើយខាងក្រោមនេះគឺជាឧបករណ៍បច្ចេកវិទ្យាដែលមានការទាក់ទាញនៅក្នុងពិព័រណ៍ CES ២០២១ ដែលបានបញ្ចប់នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
Smart masks
AirPop Active + ភ្ជាប់មកជាមួយឧបករណ៍ចាប់សញ្ញាឆ្លាតវៃដែលវាស់កម្រិតបំពុលហើយអាចតាមដាន ដូចជាការដកដង្ហើមរបស់អ្នក។ ក្រុមហ៊ុន AirPop បង្ហាញថារបាំងមុខនេះមានរបាំងការពារបាក់តេរីវេជ្ជសាស្រ្ត។ របាំង AirPop Active + ដែលមាន៤ ស្រទាប់ ដែលមានរយៈពេល ៤០ម៉ោងនីមួយៗ ហើយវាមានតម្លៃ ១៤៩,៩៩ ដុល្លារ។
Rollable phones
LG Rollable មានអេក្រង់ដែលពង្រីកពីស្មាតហ្វូនទៅថេប្លេត វាមិនអាចបត់បានដូចជា Samsung Galaxy Z Fold2 ទេប៉ុន្តែវាអាចពង្រីក ឬលាតត្រដាងទៅជាឧបករណ៍ធំជាងនេះបាន។ ក្រុមហ៊ុន TCL ក៏បានបង្ហាញនូវអេក្រង់ទំហំ ៦.៧ អ៊ីញប្រភេទ AMOLED ដែលអាចផ្លាស់ប្តូរបានដែលផ្តោតលើស្មាតហ្វូន វាអាចពង្រីកដល់ ៧,៨ អ៊ីញ។
Caregiver robot
រ៉ូបូត Cutii របស់ក្រុមហ៊ុន CareClever គឺជារ៉ូបូតសម្រាប់ជាដៃគូរបស់មនុស្សវ័យចំណាស់។ អ្នកអាចនិយាយទៅកាន់ Cutii វានឹងផ្លាស់ទីទៅអ្នកដោយស្វ័យប្រវត្តិនៅពេលចាំបាច់ហើយវាអាចចៀសវាងឧបសគ្គនានាដោយស្វ័យប្រវត្តិ។ ប្រសិនបើអ្នកដួល Cutii នឹងមកប្រសិនបើអ្នកហៅរកជំនួយ។
Pocket translator
ឧបករណ៍ Pocketalk S translator អាចបកប្រែភាសា និងអនុញ្ញាតឱ្យអ្នក “សន្ទនា” ក្នុង ៨២ ភាសាផ្សេងៗគ្នាផងដែរ។ វាក៏មានអេក្រង់សម្រាប់បកប្រែអត្ថបទផងដែរ។ ម៉ាស៊ីនថតអត្ថបទដើម្បីបកប្រែភ្លាមៗស្គាល់ និងអាចបកប្រែអត្ថបទពាក្យ និងសញ្ញាដែលបានសរសេរ។ Pocketalk S ឥឡូវអាចរកបានក្នុងតម្លៃ ២៩៩ ដុល្លារ។
Samsung S21 Ultra
ជាស្មាតហ្វូនថ្មីបំផុត និងអស្ចារ្យបំផុតរបស់ក្រុមហ៊ុនSamsung។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះក្រុមហ៊ុន Samsung បានបង្ហាញ Galaxy S21 Ultra ។ Samsung បង្ហាញថាវាមានបច្ចេកវិទ្យាកាមេរ៉ាថ្មី, “Contour Cut Camera” ជាមួយសេនស័រទំហំ 108MP និងអេក្រង់ទំហំ ៦,៨ អ៊ីញដែលមានអត្រារីហ្វ្រេស ១២០ ហឺតល្បឿនលឿន និងកម្រិតភាពច្បាស់ខ្ពស់ Quad HD + ។ ហើយក្រុមហ៊ុនក៏បានប្រកាសទូរស័ព្ទ S21 ផ្សេងទៀតផងដែរ។
Superlight magnesium HP laptop
HP Elite Dragonfly G2 ជាកុំព្យូទ័រយួរដៃដែលមានទំហំ ១៣.៣ អ៊ីញ តែមានទំងន់ត្រឹមតែ ២,២ ផោនដោយសារតែតួម៉ាញ៉េស្យូមស្រាល។ វាមានទម្ងន់ស្រាលជាងម៉ាស៊ីន MacBook Air របស់ Apple ។ អ្នកអាចបំពាក់វាមួយទូរស័ព្ទចល័ត 5G ដោយឥតខ្សែ។ វាភ្ជាប់មកជាមួយប្រព័ន្ធដំណើរការជំនាន់ទី ១១ ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Intel ។
iPad អាចប្រើជាកុំព្យូទ័រលើតុ
Kensington StudioDock: ក្រៅពីសោភ័ណ្ឌភាពទាក់ទាញ អ្នកអាចប្រើ iPad របស់អ្នកដើម្បីសាកថ្មទូរស័ព្ទ iPhone, AirPods និង Apple Watch បាន ហើយវាភ្ជាប់មកជាមួយក្តារចុចប៊្លូធូស និងMouse ហើយវាមើលទៅដូចជា iMac ណាស់។
8K TV
TCL បានណែនាំទូរទស្សន៍ជំំនាន់ទី ៦ ដែលអាចផ្តល់កម្រិតច្បាស់ 8K នៅពិព័រណ៍ CES ។ TCL ត្រូវបានគេស្គាល់ដោយការផ្តល់ជូនទូរទស្សន៍ដែលមានតំលៃសមរម្យហើយមានសមត្ថភាពខ្ពស់ជាមួយកម្រិតច្បាស់ 8K ។
GM’s flying Cadillac
ក្រុមហ៊ុន GM បានដាក់បង្ហាញយន្តហោះដ្រូនចុះចត និងបញ្ឈរដែលមានយីហោ Cadillac ។ វាមានសមត្ថភាពដឹកអ្នកដំណើរតែម្នាក់ឯងហើយអាចហោះក្នុងល្បឿនរហូតដល់ 88.5 គីឡូម៉េត្រក្នុងមួយម៉ោង។
ប្រភព៖ foxnews
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia