បច្ចុប្បន្ននេះមានក្រុមហ៊ុនទូរស័ព្ទល្បីៗជាច្រើនកំពុងមានការប្រកួតប្រជែងគ្នាអំពីការផលិត SmartPhone ដែលមានភាពឆ្នៃប្រឌិត និងបច្ចេកវិទ្យាកាន់តែទំនើបៗដូចជា ទូរស័ព្ទដែលអាចបត់ Screenបាន ការបំពាក់ប្រព័ន្ធ 5G អេក្រង់ AMOLED ទំនើបដែលផ្តល់នូវគុណភាពបង្ហាញច្បាស់ល្អជាងមុនជាដើម។
តើគួរជ្រើសរើសទូរស័ព្ទAndroid Model ណា? ខាងក្រោមនេះជាកំពូលទូរស័ព្ទ Android ល្អដាច់គេប្រចាំឆ្នាំ 2020 ដែលអ្នកទាំងអ្នកគ្នាមិនគួរមើលរំលង។
កំពូលទូរស័ព្ទត្រកូល Android Samsung Galaxy S20
ទូរស័ព្ទSmartPhone របស់ក្រុមហ៊ុន Samsung ឆ្នាំ ២០២០ គឺ Galaxy S20 នេះ អេក្រង់ទំហំ 6.2-inch ប្រភេទ AMOLED និងកម្រង់អេក្រង់ Resfresh Rate 120Hz , ប្រើបច្ចេកវិទ្យាសាកថ្មឥតខ្សែ, ការរចនាមកមានស្រទាប់ការពារជ្រាបទឹកបានល្អ និងមានកាមេរ៉ាក្រោយ ៣ គ្រាប់ បន្ថែមកាមេរ៉ាមុខមួយគ្រាប់ទៀតខាងស្រស់ស្អាត ទាំងនេះជាគុណសម្បត្តិដ៏អស្ចារ្យរបស់ទូរស័ព្ទ Galaxy S20 លើសពីនេះទៀត Samsung ក៏បានបន្ថែមត្រកូល S20 នេះពីរគ្រឿងទៀតគឺ Galaxy S20 Plus និង Ultra ដែលមានបំពាក់ដោយប្រព័ន្ធ 5G ថ្មីផងដែរ។
Samsung Galaxy S20
Samsung Galaxy Note 20 Ultra
កំពូលទូរស័ព្ទមានកាមេរ៉ាល្អក្នុងខ្ទង់តម្លៃ $349 គឺ Google Pixel 4A
ទូរស័ព្ទ Pixel ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្ស Google ទូរស័ព្ទ Pixel 4A មានអេក្រង់ទំហំ5.81-inch មានទំហំផ្ទុក 128GB និងមានថាមពលថ្មល្អប្រើប្រាស់បានរយៈពេលយូរ ជាពិសេសនោះគឺមានកាមេរ៉ាថតបានច្បាស់ល្អ អាចផលិតរូបភាព និងវីដេអូមានគុណភាពខ្ពស់ផងដែរ។
ទូរស័ព្ទ OnePlus 8 និង 8 Pro
ថ្វីត្បិតតែក្រុមហ៊ុនទូរស័ព្ទ SmartPhone OnePlus មិនទាន់មានឈ្មោះបោះសំឡេងខ្លាំងដូចក្រុមហ៊ុនទូរស័ព្ទ Samsung ឬ Apple ក្តីប៉ុន្តែ One Plus ក៏មានផលិតទូរស័ព្ទដែលគុណភាពខ្ពស់ មានមុខងារដ៏អស្ចារ្យជាច្រើន និងតម្លៃប្រកួតប្រជែងផងដែរដែលអ្នកទាំងអស់គ្នាមិនគួរមើលរំលង។ ទូរស័ព្ទ OnePlus 8 Pro មានអេក្រង់ទំហំ 120Hz កាមេរ៉ាទូរស័ព្ទថតរូបភាពបានច្បាស់ បំពាក់ដោយបច្ចេកវិទ្យា5G អេក្រង់Refresh Rat លឿន 90hz និងមានបំពាក់ប្រព័ន្ធដំណើរបានរលូនល្អផងដែរ។
ទូរស័ព្ទ Motorola Edge Plus
Motorola Edge Plus មានបំពាក់ដោយប្រព័ន្ធ5G បន្ទះឈីប Snapdragon 865, ថ្មធំ, អេក្រង់ OLED ដែលមានអត្រាអេក្រង់ Refresh ខ្ពស់ និងមានកាមេរ៉ាខាងក្រោយបីក្រាប់ដែលមានមុខងារពិសេសៗផ្សេងគ្នា។ ក្រុមហ៊ុន Motorola បានយកលក្ខណៈពិសេសដែលត្រូវបានរកឃើញនៅលើទូរស័ព្ទដំណើរការដោយប្រព័ន្ធ Android ដ៏ទៃទៀងមកបំពាក់លើទូរស័ព្ទរបស់ខ្លួនដែលធ្វើអោយទូរស័ព្ទ Motorola Edge Pluse ក្លាយជាស័ព្ទ Android ដែលល្អមួយប្រចាំឆ្នាំ។
ទូរស័ព្ទ Samsung Galaxy A51
បន្ថែមលើទូរស័ព្ទស្មាតហ្វូន Galaxy S សំខាន់ៗរបស់ខ្លួន Samsung ក៏មានទូរស័ព្ទ Galaxy A51 ដែលមានអេក្រង់ទំហំ 6.5-inch FHD Amoled (2400 x 1080p) ទំហំផ្ទុក 128G ថតវីដេអូបាន 4K និងរូបភាពបានច្បាស់តម្លៃត្រឹមតែ 400$ (បរទេស) សាកថ្មបានលឿន 15W និងលក្ខណពិសេសជាច្រើនទៀត។
គួរបញ្ជាក់ផងដែរថាតម្លៃរបស់ទូរស័ព្ទដែលបានរៀបរាប់ខាងលើគឺតម្លៃនៅបរទេស។
ប្រភព៖cnet
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League