វាជាផ្លូវដ៏លំបាកមួយដែលមិនគួរឱ្យជឿសម្រាប់ហ្គេមដ៏លេចធ្លោមួយរបស់ EA ។ Battlefield 2042 បានបញ្ចេញជាផ្លូវការក្នុងខែវិច្ឆិកា ឆ្នាំ 2021 កន្លងទៅ នៅពេលបញ្ចេញនោះ Battlefield ទទួលបានមតិរិះគន់ជាច្រើនពីអ្នកលេងដោយសារតែខ្វះលក្ខណៈពិសេសជាច្រើនដែលរំពឹងថានឹងឃើញនៅថ្ងៃដំបូង កំហុស និងបញ្ហាមួយចំនួនធំ ក៏ដូចជាការផ្លាស់ប្តូរការលេងហ្គេមទាំងមូលដែលមិនត្រូវនឹងអ្វីដែលអ្នកគាំទ្រចង់បាន។ Battlefield 2042 ចាប់ផ្តើមបាត់បងការគាំទ្រយ៉ាងលឿននៅលើកន្លែងដូចជា Steam ដែលហ្គេមចាស់ៗរបស់ Battlefield បានវ៉ាដាច់យ៉ាងឆាប់រហ័សទៅលើចំនួនអ្នកលេងសកម្ម។

DICE មិនបានបោះបង់ចោល Battlefield 2042 ទេ ដោយមានភាពជាម្ចាស់ និងបង្កើនទ្វេដងលើការកែលម្អបទពិសោធន៍ទាំងមូល។ ដើម្បីឆ្លើយតបទៅនឹងការរិះគន់ និងភាពអវិជ្ជមាន ក្រុមហ៊ុន DICE បានផ្លាស់ប្តូរផែនការរបស់ខ្លួន ដូច្នេះវាអាចធ្វើការជួសជុលអ្វីៗតាមរយៈការធ្វើបច្ចុប្បន្នភាពជាច្រើននាពេលខាងមុខ។
ដើម្បីធ្វើឲ្យ Battlefield 2042 ក្លាយទៅជាហ្គេមដែលអ្នកគាំទ្រជាច្រើនរំពឹងនោះ DICE ត្រូវផ្តោតការខិតខំប្រឹងប្រែងអភិវឌ្ឍន៍បន្លែមទៅលើ modes ដែលមានអ្នកលេងច្រើនដូចជា All Out Warfare modes, Conquest និង Breakthrough ជាដើម។ នៅក្នុងការបង្ហោះថ្មីនៅលើវេទិកា EA DICE បានផ្តល់ឱ្យអ្នកគាំទ្រនូវទិដ្ឋភាពលម្អិតអំពីអ្វីដែលពួកគេកំពុងដំណើរការ រួមទាំងផែនទីដែលកំពុងដំណើរការឡើងវិញដូចជា Kaleidoscope, changes to existing និង upcoming game modes ក៏ដូចជាការកែលម្អស្នូលនៃការលេងហ្គេមដែលរួមបញ្ចូលទាំងការអាប់ដេតទៅកាន់ specialists ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការងារនេះបានជះឥទ្ធិពលដល់ផ្នែកផ្សេងទៀតនៃហ្គេមដូចជា Hazard Zone ជាដើម។

បន្ថែមពីនេះទៀត នៅក្នុងការអាប់ដេត DICE បានបញ្ជាក់ថាគេកំពុងបន្ថយការអភិវឌ្ឍន៍នាពេលអនាគតនៅលើ Hazard Zone ដោយទទួលស្គាល់ថារបៀបនេះពិតជាមិនទទួលបានការគាំទ្រនោះទេ។ គេបានបញ្ជាក់ថា របៀបនេះមិនត្រូវបានបិទទេ ហើយ DICE នឹងដោះស្រាយកំហុស ឬបញ្ហាសំខាន់ៗ ដូចដែលវាលេចឡើង ប៉ុន្តែ Mode នេះក៏នឹងមិនផ្លាស់ប្តូរអ្វីទាំងអស់ពីរបៀបលេងឥឡូវនេះ។
វាច្បាស់ណាស់ដោយផ្អែកលើការបង្ហោះនៅលើប្លក់ដែលថា DICE មានផែនការធំសម្រាប់ Battlefield 2042 នៅលើការកែលម្អថ្មីមួយចំនួនលើហ្គេមនេះ។ ថ្មីៗនេះ ការអាប់ដេត 4.0 បានមកដល់សម្រាប់ Battlefield 2042 ដែលទីបំផុតគេបានណែនាំអ្វីៗដូចដែលបានជជែកជាសំឡេង និងការកែលម្អគុណភាពជីវិត (life improvement) ផ្សេងទៀត។ Breakthrough mode ដែលមានអ្នកលេងរហូតដល់ 128 នាក់ក៏ត្រូវបានគេកែប្រែត្រលប់ទៅអ្នកលេងតែ 64 នាក់វិញ ដែលជាអ្វីដែលសហគមន៍អ្នកគាំទ្រ Battlefield ពេញចិត្តព្រោះវាជួយកាត់បន្ថយចំនួននៃភាពវឹកវរដែលកើតឡើងនៅលើអេក្រង់ និងការភាន់ច្រលំដែលអាចកើតមានពីអ្នកលេង។ Battlefield 2042 មាននៅលើ PC, PS4, PS5, Xbox One, និង Xbox Series X/S ។
ប្រភព៖ GameRant