Audi គឺជាក្រុមហ៊ុនផលិតរថយន្តចុងក្រោយគេដែលប្រកាសថាខ្លួននឹងផ្តល់នូវការតភ្ជាប់ 5G ក្នុងម៉ូដែលរថយន្តនាពេលអនាគត។ ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់បានប្រកាសនៅថ្ងៃនេះថារថយន្ត Audi ដែលត្រូវបានជ្រើសរើសចាប់ពីឆ្នាំ 2024 នឹងអាចភ្ជាប់ទៅបណ្តាញ 5G Ultra Wideband របស់ Verizon ។

អ្នកបើកបរនៃត្រកូល Audi 5G ថ្មីអាចរំពឹងថានឹងមានមុខងារថ្មីៗជាច្រើន រួមទាំងល្បឿនកាន់តែខ្ពស់ក្នុងការទាញយក ប្រព័ន្ធរុករក(Search)ក្នុងរថយន្តដែលប្រសើរឡើងជាមួយនឹងការគូសផែនទី 3D និងសូម្បីតែគេក៏អាចទិញរបស់របរអនឡាញតាមរយៈរថយន្តបានផងដែរ។
Source: www.engadget.com