ការព្រួយបារម្ភរបស់ហ្វេសប៊ុកអំពីប្រព័ន្ធប្រតិបត្តិការ iOS 14.5 ប្រហែលជាត្រឹមត្រូវហើយ។ ក៏ប៉ុន្តែរហូតដល់ពេលនេះ បើតាមទិន្នន័យFlurry Analytics  បានកំណត់ថាមានតែអ្នកប្រើប្រាស់ iPhone ជនជាតិអាមេរិកាំងចំនួន ៤ ភាគរយប៉ុណ្ណោះ ដែលសុទ្ធចិត្តដើបើកដំណើរការនូវមុខងារATT (App Tracking Transparency) នេះក្នុងរយៈពេល ១២ ថ្ងៃដំបូងបន្ទាប់ពីវាបានមកដល់។ អត្រានៃការជ្រើសរើសចូលបានកើនឡើងដល់ ១២ ភាគរយនៅទូទាំងពិភពលោក  ប៉ុន្តែវានៅតែច្បាស់ថាមនុស្សភាគច្រើនបដិសេធមិនបើកដំណើរការកម្មវិធី ពោលគឺក្រុមហ៊ុនFacebook​នៅតែបន្តយកទិន្នន័យរបស់អ្នកប្រើប្រាស់បានដដែល នេះបើតាមការសិក្សាដែលគេបានធ្វើទៅលើអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃចំនួន ២,៥ លាននាក់នៅសហរដ្ឋអាមេរិកនិង ៥,៣ លាននាក់នៅទូទាំងពិភពលោក។

ទោះបីជាមិនមានការធានាថាអត្រាទាំងនេះនឹងនៅដដែលក៏ដោយ តែការសិក្សានេះជួយពន្យល់ពីមូលហេតុដែលហ្វេសប៊ុកបានវាយប្រហារទៅលើគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន Apple ចាប់តាំងពីត្រូវបានប្រកាសនៅឆ្នាំ ២០២០ ដោយសារតែគោលការណ៍ថ្មីនេះនឹងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលផ្សព្វផ្សាយពាណិជ្ជកម្មដ៏សំខាន់របស់ក្រុមហ៊ុនFacebook។

កន្លងមកនេះ ហ្វេសប៊ុកក៏វាយប្រហារកម្មវិធីATT របស់iOS 14.5 ដោយចាត់ទុកថា កម្មវិធីនេះនឹងធ្វើអោយប៉ះពាល់ដល់អាជីវកម្មខ្នាតតូច ហើយFacebook ថែមទាំងចង់ធ្វើការយកប្រាក់ចំពោះអ្នកប្រើប្រាស់អ្នកដែលបានបិទមិនអោយក្រុមហ៊ុនតាមដានបាន។ ទោះយ៉ាងណាក្រុមហ៊ុន Apple បានបដិសេធមិនចុះចាញ់ឡើយដោយលើកហេតុផលថាអ្នកប្រើប្រាស់សមនឹងទទួលបានជម្រើសនិងតម្លាភាព។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports