កាលពីម្សិលមិញ ក្រុមហ៊ុនAsus បានបង្ហាញអ្នកស្នងតំណែងទូរស័ព្ទដៃZenfone 7Flip, ដែលជាស្មានហ្វូនស៊េរីចុងក្រោយបង្អស់របស់ក្រុមហ៊ុន នោះគឺZenfone 8Flip។ ស្មាតហ្វូន Asus Zenfone 8 Flip គឺជាទូរស័ព្ទដែលត្រូវបានក្រុមហ៊ុនបពាក់ដោយបន្ទះឈីបSnapdragon 888 ក៏ភ្ជាប់មកជាមួយនូវការបង្ហាញជាមួយនឹងRefresh Rate ដល់ 90Hz ។

បន្ថែមពីនេះAsus Zenfone 8 Flip ភ្ជាប់មកជាមួយអេក្រង់ទំហំ ៦,៦៧ អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ FHD + ។ ក្រុមហ៊ុនបានដកចេញស្នាមរន្ធខ្មៅ ដែលជាកន្លែងដាក់កាមេរ៉ាចេញ។ ជំនួសមកវិញ កាមេរ៉ាមុខរបស់Zenfone 8 Flip នឹងភ្ជាប់មកជាមួយការរចនាវិលចេញចូល។ មានន័យមាន ពេលដែលអ្នកដែលប្រើត្រូវការថតរូប វានឹងបង្វិលកាមេរ៉ាចេញមក។​ បើអ្នកឈប់ប្រើ វានឹងបង្វិលចូលក្នុងវិញ។ 

Asus Zenfone 8 Flip មានFresh Rate រហូតដល់ 90Hz, អមជាមួយនឹងពេលវេលាឆ្លើយតប 1 ms និងអត្រាគំរូនៃការប៉ះ 200Hz (touch sampling rate)។ ម៉្យាងទៀតអេក្រង់នេះ; រួមផ្សំជាមួយបច្ចេកវិទ្យាDCI-P3 color gamut ដែលផ្តល់ពន្លឺដល់ទៅ ១០០០ nits។

ចំពោះ ទូរស័ព្ទZenfone 8 Flip របស់ Asus; វាមានរ៉េមទំហំ ៨ ជីហ្គាបៃជាមួយនឹងការគាំទ្រ LPDDR5 ។ នេះត្រូវបានអមដោយ 128 ជីកាបៃនិងអង្គចងចាំខាងក្នុងរហូតដល់ 256 ជីកាបៃ។ លើសពីនេះទៀត គេក៏អាចបន្ថែមអង្គផ្ទុកដល់2TB ដោយសារតែក្រុមហ៊ុនបានបន្ថែមកន្លែង microSD ។

ដោយឡែកកាមេរ៉ាខាងក្រោយ Asus Zenfone 8 Flipត្រូវបានបំពាក់ជាមួយនឹងកាមេរ៉ាមេទំហំ ៦៤ មេហ្គាភីកសែល, កាមេរ៉ាទំហំទីមានទំហំ ១២ មេហ្គាភិចស៊ែល ព្រមទំាងសិនស័រ(Sensor)ប្រភេទOmniVision OV08A ទំហំ៨មេហ្គាភីកសែលផងដែរ។ ទូរស័ព្ទនេះអាចអោយគេពង្រីកចូលបាន12x និងមានការគាំទ្រអុបទិក 3x។

បើនិយាយពីលក្ខណៈពិសេសរបស់ថ្មវិញ Zenfone 8 Flip ភ្ជាប់មកជាមួយថាមពលថ្មទំហំ ៥,០០០mAh ដែលអាចសាកបាន ៣០W។ លើសពីនេះAsus Zenfone 8 Flip ដំណើរដោយប្រព័ន្ធ Android 11 base-ZenUI 8 interface។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports