Asus Zenbook duo កំពូលកំុព្យូទ័រប្រចាំ២០២១
Asus ZenBook Duo គឺជាកុំព្យូទ័រយួរដៃមួយដែលត្រូវបំពាក់ដោយអេក្រង់display ចំនួន២ និងបន្ថែមដោយមានបន្ទះឈីបIntel Core i7 ជំនាន់ទី១១ ជាមួយGPU MX450។

Written by Heaur

01/11/2021

កុំព្យូទ័រយួរដៃ ASUS ZenBook Duo គឺជាកុំព្យូទ័រយួរដៃមួយក្នុងចំណោមកុំព្យូទ័រយួរដៃដែលមានការរចនាងប្លែកបំផុត។ ក្រុមហ៊ុនAsus បានបញ្ចេញជាពីរម៉ូឌែល UX 482 និងម៉ូឌែលUX 582។ លក្ខណៈពិសេសរបស់វាគឺមានអេក្រង់មួយផ្ទាំងផ្សេងទៀតលាតសន្ធឹងនៅចន្លោះកណ្កាលអេក្រង់មេ និងKeyboard។ អេក្រងនេះវាអាចដំណើរនិងតភ្ជាប់ចេញពីអេក្រងមេបានផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន Asus បានបង្កើតកម្មវិធីគួរឱ្យចាប់អារម្មណ៍មួយចំនួនរបស់ខ្លួន ដើម្បីធ្វើឱ្យការគ្រប់គ្រងពហុអេក្រង់​ (multi-screen management)មានភាពងាយស្រួល។ អថិតិជនអាចធ្វើកិច្ចការបានច្រើនមុខ និងអាចរក្សាកម្មវិធីផ្សេងៗបាននៅអេក្រង់ScreenPad Plus ក្នុងពេលតែមួយ។

ដោយថ្ងៃនេះ CFU E-sport League Cambodia នឹងឆ្លៀតឧកាសធ្វើការបង្ហាញពីរូបរាង និងលក្ខណៈសម្បត្តិខ្លះៗរបស់ ASUS ZenBook Duo ម៉ូឌែល UX 482 ដូចខាងក្រោមនេះ៖

ASUS ZenBook Duo

Re-Designing

ក្រុមហ៊ុន Asus នៅតែបន្តផ្តល់នូវការរចនាម៉ូដដែលមិនចេះចប់ប្រកបដោយភាពច្នៃប្រឌិត ដោយលើកនេះ ZenBook Duo ត្រូវបានផលិតដោយអាលុយមីញ៉ូមរឹង ការពារពីការធ្លាក់បែក និងមានរាងជ្រុងៗដូចទៅនឹងមនុស្សយន្ត និងមានភ្ជាប់មកជាមួយនឹងឡូហ្គូ Asus ដោយមានរន្ធទំាំងអស់ចំនួន៦ និងបំពង់សំលេងនៅខាងក្រោមចំនួន២។

By CFU E-Sports League Cambodia
By CFU E-Sports League Cambodia

អេក្រង់

Asus ZenBook Duo ត្រូវបានរចនាឡើងដោយមានលក្ខណៈប្លែកខុសពីបណ្តាលកំុព្យូទ័រដទៃផ្សេងទៀត។ វាមានអេក្រង់ចំនួន២ ដែលអេក្រង់មេ(Main Screen) របស់វាមានទំហំ១៤​ អុីញ មានកម្រិត 1920 x 1080 ។ ឯអេក្រង់មួយទៀតមានឈ្មោះថា ScreenPad Plus ដែលមាន ទំហំ ១២.៦ អុីញ, កម្រិតភាពច្បាស់ 1920 x 515។ ScreenPad នេះត្រូវបានក្រុមហ៊ុនAsus បំពាក់នៅចំពាក់កណ្តាល ដោយវាស្ថិតក្រោមអេក្រង់មេ និងលើKeyboard។ អេក្រង់ទំាំងពីរនេះសុទ្ធតែមានមុខងា Touch Screen និងអាចដំណើរបានជាមួយប៊ិចរបស់Asus (ASUS Stylus)។

By CFU E-Sports League Cambodia
By CFU E-Sports League Cambodia

Keyboard

ចំពោះKeyboard ត្រូវបានក្រុមហ៊ុនបំពាក់នៅខាងចុងបំផុតនៃកំុព្យូទ័រ វាមានទំហំ15 x 13មម, ខណៈដែលបន្ទះTouchPad ត្រូវបានរចនាឡើងអោយមានទំហំតូចល្មម  នឹងត្រូវបង្វិលអោយស្ថិតនៅជ្រុងខាងស្តាំបំផុតនៃkeyboard ដោយមានប៉ូតុង Discrete Clickers ឆ្វេងស្តាំចំនួន២ផងដែរ ។បន្ថែមពីនេះ​ Keyboard របស់Zenbookនេះ ក៏មានតំឡើងBacklit Keyboard។ នេះមានន័យថា វាអាចមានពន្លឺនៅខាងក្រោម Keyboard ជាពិសេសវាផ្តល់ភាពងាយស្រួលដល់ការប្រើប្រាស់នៅពេលយប់។

By CFU E-Sports League Cambodia

Ports and Slots

សំលឹងទៅមើលរន្ធដោតវិញ កំុព្យូទ័រ Asus ZenBook Duo នេះ មានរន្ធដោតសរុបទំាងចំនួន៦។ នៅផ្នែកខាងឆ្វេង វាមានភ្ជាប់មកជាមួយនឹងរន្ធHDMI Port, រន្ធ Thunderbolt 4 Type USB-Type C ចំនួន២ ដែលរន្ធនេះក៏ប្រើប្រាស់សម្រាប់ការសាកថ្មដែរ ខណៈដែលនៅខាងស្តាំ, ZenBook Duoមានបំពាក់ដោយរន្ធដោតកាស១, រន្ធស្រូបសំលេង១ (Mic Combo Jack), រន្ធUSB និងរន្ធMicro SD Cardចំនួនមួយ ហើយកំុព្យូទ័រនេះ ក៏ភ្ជាប់មកជាមួយនឹងWiFi Master Premiumដែរ។

By CFU E-Sports League Cambodia
By CFU E-Sports League Cambodia

Speakers

ចំពោះផ្នែកខាងក្រោមនៃកំុព្យូទ័រគេឃើញមានSpeakers ស្ថិតសង់ខាងចំនួន២។ សំឡេងដែលចេញមកច្បាស់ ដោយគ្មានការរំខានអ្វីឡើយ សូម្បីតែបើកសំលេងក្នុងកម្រិតខ្ពស់ហើយ ក៏វាមិនមានសំលេងស្អក់នោះដែរ។ ចំពោះអូប៉ាល័រវិញនឹងបញ្ចេញជារំញ័របន្តិច នៅក្នុងស៊ុមនៅពេលដែលកម្រិតសំលេងលើសពី៨០% ។យ៉ាងណាមិញ Speakers ពិតជាល្អសម្រាប់បរិមាណកម្រិតសំលេងមធ្យមប្រហែលពី៧៦/៧៨dB និងមានគុណភាពខ្ពស់ជាងធម្មតាផងដែរ។

By CFU E-Sports League Cambodia

Webcam

ចំណែកឯផ្នែកខាងលើបំផុតមានកាមេរ៉ាទំហំ720p ជាប្រភេទIR HD Camera ភ្ជាប់មកជាមួយនឹង IR sensors ដែលវាមានសមត្ថភាពខ្ពស់ក្នុងស្កេនមុខ (Facial Recognition Login) ដើម្បីដោះសោរទោះបីជាគេស្ថិតនៅទីងងឹតក៏ដោយ។  បន្ថែមពីនេះ សូម្បីតែនៅក្រោមពន្លឺព្រះអាទិត្យ ក៏កាមេរ៉ានេះមានផ្តិតយករូបភាពរបស់បានយ៉ាងច្បាស់ ដោយវានឹងបន្ថយឬបន្ថែមពន្លឺដោយស្វ័យប្រវត្តិអោយស្របតាមមជ្ឃដ្ឋានជំុវិញ។ 

By CFU E-Sports League Cambodia

កម្រាស់ ទទឹង បណ្តោយ

កំុព្យូទ័រដៃ Asus ZenBook Duo ជំនាន់ទី២ នេះត្រូវបានឆ្លងកាត់ការធ្វើតេស្តយ៉ាងម៉ត់ចត់ ដើម្បីអាចបំពេលតាមបទតដ្ឋានស្តង់ដាមួយ ដោយកំុព្យូទ័រនេះមានកម្រាស់16.9mm ទទឹង22.2cm និងបណ្តោយ 32.4cm  ដែលនះមើលវាមានរាងតូចល្មមក្នុងកាន់ និងតាមខ្លួន។

By CFU E-Sports League Cambodia
By CFU E-Sports League Cambodia

Structure

កំុព្យូទ័រ Zenbook Duo អាចអោយគេបត់បានក្នុងកម្រិត147°។ ចំពោះ ScreenPad តំឡើងបាន7°។ ចំណែកឯនៅផ្នែកខាងក្រោម កំុព្យួទ័រនេះអាចហើបឡើងបាន4.5°។

By CFU E-Sports League Cambodia

ទម្ងន់ និងពណ៌

ចំពោះទម្ងង់របស់ Asus ZenBook Duo វិញ​ គឺវាធ្ងន់ជាងបណ្តាកំុព្យូទ័រយួរផ្សេងទៀតបន្តិច ដែលវាមានទម្ងន់ដល់១.៦គ និងមានតែមួយពណ៌ប៉ុណ្ណោះ គឺ Celestial Blue។

By CFU E-Sports League Cambodia

ថាមពលថ្ម

សម្រាប់ថាមពលថ្មវិញ, Asus ZenBook Duo នេះនឹងមិនធ្វើអោយអ្នកប្រើប្រាស់ខកបំណងឡើយ ដោយកំុព្យូទ័រនេះត្រូវបានក្រុមហ៊ុនបំពាក់ថាមពលថ្ម70 Wh ដែលមានទំហំធំជាងបណា្តលកំុព្យូរទ័រផ្សេង ដែលអនុញ្ញាតអោយយើងប្រើបាន១៧ម៉ោងសម្រាប់ការប្រើប្រាស់កម្មវិធីធម្មតា តែវាក៏អាស្រ័យលើកម្មវិធីដែលយើងប្រើផងដែរ។ ម្យ៉ាងទៀត កុំព្យូទ័រនេះក៏ភ្ជាប់មកជាមួយនឹងការសាក(Standard Barrel-Plug) 65Wh charger។ ក៏ប៉ុន្តែក្រុមហ៊ុនAsus មិនបានបញ្ចូលការសាកថ្មលឿន(Quick charger)នោះទេ ដូច្នេះការបញ្ចូលថ្មពេញត្រូវចំណាយពេលច្រើនជាង ២ ម៉ោងឯណ្ណោះ។

By CFU E-Sports League Cambodia

Display

អ្វីដែលធ្វើឱ្យ ZenBook Duo មានលក្ខណៈខុសប្លែកជាងគេនោះគឺ វាមានអេក្រង់ចំនួនពីរគឺអេក្រង់មេ(Main Screen)ទំហំ ១៤ អ៊ីញ ដែលមាន Resolution ១៩២០ x ១០៨០ ភីចស៊ែល និងអេក្រង់ Screenpad Plus ១២,៦ អ៊ីញ ដោយមាន Resolution ១៩២០ x ៥១៥ px ដែលអេក្រង់ទំាងពីរនេះអាចតភ្ជាប់គ្នា។ បន្ថែមពីនេះ  ASUS ZenBook Duo គឺជាកំុព្យូទ័រយួរដៃមួយដែលត្រូវបានតំឡើងជាមួយនឹងការចនា NanoEdge FHD ដែលជាការបន្ថយគែមជំុវិញអោយតូចជាងមុន អមជាមួយនឹងមុខងារPANTONE ដែលជាមុខងារអោយពណ៌នៅផ្ទៃអេក្រង់មានភាពត្រឹមត្រូវច្បាស់លាស់ល្អ និងមានពណ៌ដ៏ជ្រាលជ្រៅ(Ultra-Vivid Colors និង Deep Blacks) ដែលមើលទៅដូចទៅនឹងខ្សែភាពយន្ដដែលមានកំរិតពណ៌100% sRGB។  អ្វីដែលពិសេសនោះ វាមានមុខងារEyes Protection តាមរយៈបច្ចេកវិទ្យា ASUS Flicker-Free ប្រើប្រាស់ការកែសំរួលអំពូល Backlight បែប Smart Dynamic ដើម្បីកាត់បន្ថយពន្លឺ និងBlue Light ដែលជះចេញទៅកាន់ភ្នែករបស់យើង។

By CFU E-Sports League Cambodia
By CFU E-Sports League Cambodia

Performance

ZenBook គឺជាកំុព្យូទ័រយួរដៃIntel ជំនាន់ទី ១១ ដែលមានCore i7 Processor ​ជាមួយ Graphics, GeForce MX 450/ lris Xe ទំហំ២GB, ដែលមាន RAM32 GB, UPDDR4X at 4266MHz, ​វាក៏មានStorage ទំហំ 1TB ជាមួយនឹងSSD ល្បឿន3.2GB ក្នុងមួយវិនាទី។

  • Performance mode 
    ចំពោះ Performance mode អាចបង្កើនប្រតិបត្តិការCPU រហូតដល់ទៅ 40% ធៀបនឹង CPUជំនាន់មុន។
  • Balanced Mode
    ជាមុខងារដែលអាចបង្កើនប្រសិទ្ធភាពទៅ Performance, thermal, និងpower parameters អោយមានតុល្យភាពគ្នា
  • Whisper Mode
    ជាមុខងារដែលធ្វើអោយដំណើរការម៉ាសុីនត្រជាក់ និងមិនមានសំលេងខ្លំាង ខណៈពេលដែលយើងប្រើប្រាស់

ScreenPad Plus Features

ដើម្បីជាការជួយសម្រួលដល់អ្នកប្រើប្រាស់ ក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាពនូវមុខងារមួយចំនួន ដូចខាងក្រោម រួមមាន៖

New Controllers

  • Brightness៖ ​​​​​​​ មុខងារបន្ថែម ឬបន្ថយពន្លឺរបស់ScreenPad
By CFU E-Sports League Cambodia
  • App Navigato៖  ប្រើប្រាស់តភ្ជាប់កម្មវិធីរវាងអេក្រង់មេ និង អេក្រង់ScreenPad 
By CFU E-Sports League Cambodia
  • Link to MyASUS​៖​  ជាមុខងារអាចភ្ជាប់ទូរស័ព្ទទៅកម្មវិធី MyASUS នៅលើកំុព្យូទ័រ ហើយយើងចែករំលែកសារ ឯកសារ ឬPhone Call ទៅវិញទៅមក
By CFU E-Sports League Cambodia
  • Keyboard Lock៖  មុខងារអាចបើកឬបិទដំណើរការរបស់Keyboard
By CFU E-Sports League Cambodia
  • Back to Desktop៖  ជាមុខងារដែលនឹងបញ្ចូនកម្មវីធីទៅកាន់អេក្រង់មេវិញ
By CFU E-Sports League Cambodia
  • Task Swap៖  ជាមុខងារដែលនឹងផ្លាស់ប្តូរកម្មវិធីគ្នារវាងអេក្រង់មេ និងScreenPad
By CFU E-Sports League Cambodia
  • Activate Touchpad mode៖  មុខងារដែលសម្រាប់បិទ ឬបើក TouchPad
By CFU E-Sports League Cambodia
  • Task groups៖  ជាកន្លែងរៀបកម្មវិធី 
  • All Apps៖  បណ្តំុកម្មវិធី
By CFU E-Sports League Cambodia
  • Setting៖  កម្មវិធីកំណត់
By CFU E-Sports League Cambodia
  • យើងក៏អាចប្រើកំណត់មុខងារនៅControl Panel សម្រាប់ប្រើប្រាស់ជាមួយនឹងកម្មវិធី Adobe ដោយប្រើប្រាស់​អេក្រង់ScreenPad  សម្រាប់គ្រប់គ្រង់មុខមុខងារ និងឧបករណ៍នៅPhotoshop, Adobe Premiere, Light Roomជាដើម ដោយវានឹងមានទម្រង់ដូចជាButton, Dial, Scroll ហើយនិងSlider បានផងដែរ។
By CFU E-Sports League Cambodia

ការងារប្រចំាថ្ងៃជាមួយ ASUS ZenBook Duo

ចាប់ផ្តើមពីពេលព្រឹលឹម ខ្ញុំតែងតែកកាន់កុំព្យូទ័រនឹងដៃដើរទៅធ្វើការ ដោយសារតែខ្ញុំមិនចូលចិត្តស្ពាយកាបូបធំៗ ញ៉េរញ៉ៃនោះទេ។ គ្រាន់តែប៊ិចមួយនិង Laptop ZenBook Duo មួយគឺគ្រប់គ្រាន់ហើយ។ ដោយសាររាល់ឯកសារ ទិន្នន័យទំាំងអស់ស្ថិតក្នុងកុំព្យូទ័រតែមួយ  ហើយខ្ញុំក៏អាចចូលមើលឯកសារ រូបភាពទំាងនោះបាននៅលើស្មាតហ្វូន ដោយខ្ញុំបានភ្ជាប់ជាមួយគណនី Link to MyASUS រួចជាស្រេច។

  • Multiple Displays

រាល់ពេលដែលខ្ញុំមកដល់កន្លែងការងារដំបូង កម្មវិធីMicrosoft Word ជាកម្មវិធីដែលខ្ញុំតែងតែបើកមុនគេ ដោយសាររៀងរាល់ព្រឹក ខ្ញុំចំណាយពេលជាង២ ទៅ២ ម៉ោងកន្លះ ដើម្បីសរសេរអត្ថបទ ធ្វើការស្រាវជ្រាវនៅកម្មវីធី និងសិក្សាស្វែងយល់ពីផលិតផលជាច្រើន ដោយភាគច្រើនផ្តោតទៅលើបច្ចេកវិទ្យា ដូចស្មាតហ្វូន ឬកំុព្យូទ័រយួរដៃជាដើម។ ដោយសារតែកំុព្យូទ័រនេះអាចដំណើរជាមួយប៊ិចបាន​ ហតុនេះខ្ញុំពិតជាត្រូវការកម្មវីធីHandwriting ជាខ្លំាង ដោយខ្ញុំអាចគូសរូប បន្ទប់ពីមើលវីដេអូរួច ហើយក៏អាចបន្ថែមចំណុចខ្លះទៅក្នុងអត្ថបទ ដែលមាននៅផ្ទាំងអេក្រង់ស្រាប់។ ដូចនេះ ផ្ទំាងអេក្រង់កម្មវិធីទំាំង៣គឺអាចបង្ហាញអោយខ្ញុំមើលឃើញក្នុងពេលតែមួយ ដោយការមិនចាំបាច់ផ្លាស់ប្តូរ។ 

By CFU E-Sports League Cambodia
  • New Control Feature for Photoshop

បន្ទាប់មក Photoshop ជាកម្មវិធីដែលខ្ញុំមិនអាចខ្វះបាន។ ជាទូទៅខ្ញុំតែងតែកាត់ត និងធ្វើការDesign រូបភាពថ្មីៗសម្រាប់ការងាររបស់ខ្ញុំ។ ម្យ៉ាងរូបភាពទំាំងនោះក៏ទាមទារអោយខ្ញុំបង្កើតនូវភាពច្នៃប្រឌិតជាខ្លំាង។ េហតុនេះ ខ្ញុំពិតជាត្រូវការកំុព្យូទ័រដែលអាចផ្តលនូវលក្ខណៈឬមុខងារពិសេសសម្រាប់ជួយដល់កិច្ចការរបស់ខ្ញុំ ដូចជាមុខងារ Control Feature នៅASUS ZenBook duoនេះ។ ខ្ញុំអាចdesignរូបភាព ដោយការប្រើប្រាស់មុខងារនៅលើScreenPad ដើម្បីគ្រប់គ្រាប់ឧបករណ៌ និងផ្លាស់ប្តូរពណ៌ផ្ទៃរូបភាពបានដោយងាយ ស្ទឺរតែមិនបាច់ប្រើmouse។​ បន្ថែមពីនេះ ខ្ញុំក៏អាចប្រើប្រាស់ប៊ិចរបស់​ASUS សម្រាប់ការសរសរអក្សរនៅលើរូបភាពបែប Handwritingក៏បាន។ 

By CFU E-Sports League Cambodia
  • New Interface for Adobe Premiere

ចេញកម្មវិធីPhotoshop, Adobe Premiere ជាកម្មវិធី ដែលខ្ញុំប្រើប្រាស់ច្រើនជាងគេ ដោយវាតម្រូវអោយខ្ញុំធ្វើការកាត់ត និង edit វីដេអូជារៀងរាល់ថ្ងៃ។ ជាមួយនឹងMultiple Screen Display, និងជាពិសេសេមុខងារ Touch Screen, វាពិតជាងាយស្រួលក្នុងកាត់ត ដោយខ្ញុំបើកកម្មវិធីតែមួយលើអេក្រង់ទំាង២។ អេក្រង់ធំសម្រាប់Video និងអេក្រង់ក្រោមសម្រាប់ timeline ហើយខ្ញុំក៏អាចប្រើម្រាមដៃសម្រាប់ផ្លាស់ប្តូរទីតំាង និងeditវីដេអូផងដែរ។ហើយថាមពលថ្មវាអាចអោយខ្ញុំប្រើប្រាស់បាន៥- ៦ម៉ោងដែរ សម្រាប់កម្មវិធី Photoshop និង Premiere។

By CFU E-Sports League Cambodia
  • Presentation Assist

ម្តងម្កាល ខ្ញុំត្រូវឡើងធ្វើបទបង្ហាញនិយាយស្តីពីផលិតផល ឬឧកបរណ៌អេឡិត្រូនិចទៅកាន់ក្រុមការងារ ដែលទាមទាញអោយខ្ញុំត្រូវការកំុព្យូទ័រដែលមានមុខងារfast connection និងអាចប្រើប្រាស់ប៊ិចក្នុងសរសេរនៅលើអេក្រង់បានស្រួល ដូចជា ASUS ZenBook Duo នេះដែរ។

By CFU E-Sports League Cambodia
  • MyASUS

ជាញឹកញាប់ ខ្ញុំតែងតែសាកថ្មទូរស័ព្ទចោល ឬភ្លេចនៅតុ ប៉ុន្តែរាល់ពេលដែលខ្ញុំកំពុងតែធ្វើបទបង្ហាញ ឬកំពុងតែធ្វើការ រាល់ការតេចូល វានឹងលោតទៅកាន់កំុព្យូទ័ររបស់ខ្ញុំ ហេតុនេះខ្ញុំមិនចាំបាច់រត់ប្រញេប្រញាប់ទៅរកទូរស័ព្ទដែលនៅឆ្ងាយនោះទេ ដោយខ្ញុំអាចទទួលលើ​ ឬតេទៅគេវិញតាមរយៈមុខងារLink to MyASUS ដែលមាននៅASUS ZenBook Duoនេះស្រាប់។ ដោយសារតែខ្ញុំបានភ្ជាប់laptop ជាមួយនិងទូរស័ព្ទ តាមរយៈកម្មវិធី Link to MyASUS។ មិនតែប៉ុណ្ណោះ ឯកសារ ទិន្នន័យ Home Screen គឺអាចShare ទៅវិញទៅមកបានដោយងាយផងដែរ។

By CFU E-Sports League Cambodia
By CFU E-Sports League Cambodia

សរុបសេចក្តី

កំុព្យូទ័រយួរដៃ ZenBook Duo គឺជាប្រភេទកំុព្យូទ័រដែលទទួលបានការចនាប្លែក ដោយមានអេក្រង់ចំនួន២ Main Screen និងScreenPad ខណៈដែលម៉ាសុីនខាងក្នុងវិញ ក៏ត្រូវបានក្រុមហ៊ុនបំពាក់ទៅដោយបច្ចេកវិទ្យាជំនាន់ចុងក្រោយ ដូចជាមានProcess Corei7,  Graphics GeForce MX 450,  FHD display, Ram32GB​ ដែលអោយដំណើរកម្មវិធី ឬហ្គេមធំៗដោយមិនបារម្ភច្រើនដូចជា Adobe Premiere, Photoshop, Light Room។ វាអាចអោយយើងប្រើប្រាស់បំពេញការងារប្រចំាថ្ងៃបានល្អដោយមិនព្រួយបារម្ភច្រើន ទំាំងថាមពល កំលាំម៉ាសុីន និងការរក្សាទុកជាដើម ទោះបីជាវាមានតំលៃ១៤០០ដុល្លាក៏ដោយ។ ដូចនេះ យើងអាចនិយាយបានថា កំុព្យូទ័រយួរដៃ Asus ZenBook Duo នេះអាចជាកំពូលកំុព្យទ័រមួយដែរ មិនចាញ់Macbook​ ប៉ុន្មានទេ។

By CFU E-Sports League Cambodia


ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …