ASUS បានបញ្ចេញ Vivobook 13 Slate OLED Editions ថ្មីមួយចំនួនដែលបញ្ចេញនូវស្មារតីនៃគំនិតសិល្បៈភាគច្រើន។ តើអ្នកយល់យ៉ាងណាបើកុំព្យូទ័រយួរដៃ ឬថេប្លេតរបស់អ្នកភ្ជាប់មកជាមួយនឹងរូបសញ្ញា និងការរចនាដែលធ្វើឱ្យពួកវាប្លែក និងពិសេសនោះ?
Asus អះអាងថា ខ្លួនបានដាក់បង្ហាញ “The Pinnacle of Performance” សម្រាប់ជម្រើសថ្មី OLED ZenBooks និង VivoBooks ដែលបង្ហាញខ្លួនសម្រាប់ទីផ្សារអ៊ឺរ៉ុបនៅថ្ងៃទី 9 ខែឧសភា ឆ្នាំ 2022។ ឧបករណ៍ដែលបានតាំងបង្ហាញនេះក៏អាចបង្ហាញថាវាបានក្លាយជាចំណុចកំពូលនៃការចាប់អារម្មណ៍ផងដែរ។
OEM បានសហការជាមួយសិល្បករមួយចំនួនគឺលោក Paul Colbert និង Steven Harrington ដើម្បីបង្ហាញ Artist Editions នៃ Vivobook 13 Slate OLED ។ SKUs ថ្មីត្រូវបានដាក់ឱ្យដំណើរការដោយមិននិយាយអំពីការផ្លាស់ប្តូរនៅក្នុងលក្ខខណ្ឌនៃលក្ខណៈពិសេសណាមួយឡើយ មានន័យថាពួកគេត្រូវបានគ្រោងនឹងចេញជាមួយនឹងបន្ទះឈីប Pentium Silver N6000 និង RAM 4GB ច្រើនបំផុត។
សម្រាប់កុំព្យូទ័រយួរដៃដែលរចនាដោយសិល្បករនេះនឹងមានមកជាមួយសម្ភារៈពិសេសៗមួយចំនួនដូចជា កាតាប់ដាក់កុំព្យូទ័រ គម្របឬជើងតម្រដែលអាចបត់បាន រហូតដល់ 170° រួមជាមួយរូបសម្រាប់បិទលើក្តាចុច Asus Pen 2.0 សម្រាប់ប្រើជាមួយអេក្រង់កម្រិតខ្ពស់ 13.2 អ៊ីងរបស់វា ជាមួយនឹងប្រអប់ដែលរចនាមកយ៉ាងឡូវនិងទាក់ទាញទៀតផង។

កុំព្យូទ័រកូនកាត់ 2-in-1 និងគ្រឿងបន្ថែមរបស់វាត្រូវបានគ្របដណ្ដប់ដោយរូបបង្កងដែលជានិមិត្តសញ្ញារបស់ Paul Colbert។ សម្រាប់ឯ Vivobook 13 Slate OLED ដែលរចនាដោយ Steven Harrington វិញមានមកជាមួយរូបញញឹមជាច្រើន និងការរចនាភ្លឺគួរឲ្យទាក់ទាញ។

Asus ក៏បានបញ្ជាក់ផងដែរថានឹងមាន Mouse MD100 ឥតខ្សែស៊េរីថ្មីសម្រាប់បង្ហាញផងដែរ ដែលវាត្រូវបានហៅថា Marshmallow Mouse យើងក៏អរគុណចំពោះរូបរាងស៊ីមេទ្រី ទំងន់ស្រាល កម្រិត gamer និង ល្បឿនអាចឆ្លាស់បាន 800/1000/1600 DPI ទៀតផង។ Vivobook 13 Slate OLED Artist Editions នឹងត្រូវចេញលក់នៅត្រីមាសទី 2 ឆ្នាំ 2022 ក្នុងតម្លៃ €799 (ខុសពី €699 ក្នុងកំណែស្តង់ដារ)។
ប្រភព៖ NoteBookCheck