ក្រុមហ៊ុន Asus បានប្រកាសក្តារចុចមេកានិចថ្មីមួយនៅពិព័រណ៍ CES ឆ្នាំ ២០២១ ដែលមានឈ្មោះថា ROG Claymore II ។ វាត្រូវបានរចនាឡើងសម្រាប់អ្នកលេងហ្គេមដោយប្រើគ្រាប់ចុចម៉ាក្រូដែលអាចប្តូរបាន និងអំពូល RGB backlighting ។ វាក៏ជាក្តារចុចអុបទិកដំបូងគេដែលបំពាក់ដោយ ROG RX Blue ឬពណ៌ក្រហមរបស់ Asus ផ្ទាល់ ជាមួយនឹងអាយុកាលចុច ១០០លានដង ដែលបានបង្ហាញដោយក្រុមហ៊ុនផ្ទាល់។
ម៉ូដែលក្តារចុចនេះបានធ្វើអោយមានការងឿងឆ្ងល់ដល់អ្នកប្រើប្រាស់ដែលក្តារចុចលេខរបស់វាអ្នកអាចដោះចេញបាន។ ក្តារចុចលេខនេះក៏ផ្តល់នូវប្រព័ន្ធគ្រប់គ្រងមេឌៀដែលមានផងដែរ។
ROG Claymore II អាចភ្ជាប់បានទាំងតាមរយៈខ្សែ USB-C ឬឥតខ្សែតាមរយៈ 2.4GHz ។ ប្រសិនបើអ្នកប្រើវាដោយឥតខ្សែថាមពលថ្ម ៤,០០០mAh របស់វាត្រូវបានគេសន្មត់ថាមានរយៈពេលរហូតដល់ ៤០ ម៉ោង។ ក្រុមហ៊ុន Asus ក៏បានបង្ហាញថារន្ធ USB-C គាំទ្រដល់ការសាកថ្មលឿន និងរន្ធ USB សម្រាប់ភ្ជាប់ឧបករណ៍ផ្សេងទៀត។ ម៉ូដែលនេះនឹងត្រូវបានចេញផ្សាយនៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២១ ។ ហើយក្រុមហ៊ុន Asus ក៏មិនទាន់បានចែករំលែកពត៌មានអំពីតម្លៃរបស់វានៅឡើយទេ។
ក្រុមហ៊ុន Asus ក៏បានប្រកាសផងដែរនូវ Mouse លេងហ្គេមឥតខ្សែ ROG Gladius III ស៊េរីថ្មីរបស់ខ្លួន។ Mouse នេះមិនទាន់មានបញ្ជាក់អំពីតម្លៃ និងកាលបរិច្ឆេតចុងក្រោយនៃកាចេញលក់ជាក់លាក់ទេ ប៉ុន្តែការរចនានិងលក្ខណៈពិសេសអាចអោយគេប៉ាន់ស្មានតម្លៃរបស់វាបាន។ Gladius III ឥតខ្សែមើលទៅស្រដៀងនឹង Razer DeathAdder V2 ដែលជា Mouse លេងហ្គេមដែលមានខ្សែល្អបំផុត។ ឧបករណ៍ចាប់សញ្ញារបស់ឧបករណ៍ថ្មីនេះគាំទ្រដល់ 19,000 DPI ហើយវាអាចភ្ជាប់ជាមួយខ្សែ ឬឥតខ្សែតាមរយៈ 2.4GHz ឬប៊្លូធូស។
ប្រភព៖ notebookcheck
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia