កម្មវិធី Google Assistant កំពុងតែត្រូវបានកែសម្រួលអោយមានសមត្ថភាពប្រសើរជាងមុន ដោយអាចកែសំលេង ក៏ដូចជាការយល់ដឹងពីបរិបទនៅពេលនិយាយនិងកំណត់ពេលវេលា នៅក្នុងការបង្ហោះប្លក់ប្រកាសអំពីការផ្លាស់ប្តូរ។ ក្រុមហ៊ុន Google និយាយថាពួកគេគួរតែចាប់ផ្តើមដំណើរការនៅប៉ុន្មានថ្ងៃខាងមុខទៀត។

ប្រសិនបើGoogle Assistant បាននិយាយឈ្មោះរបស់អ្នកខុស វិធីថ្មីដើម្បីព្យាយាមកែសំរួលនោះគឺសាមញ្ញ: អ្នកគ្រាន់តែនិយាយឈ្មោះរបស់អ្នកអោយលឺៗ ហើយGoogle Assistantនឹងព្យាយាមរៀនបញ្ចេញសំលេងតាមសំលេងរបស់អ្នក។

ប្រសិនបើអ្នកកំពុងព្យាយាមសាកល្បងវាដោយខ្លួនឯង អ្នកអាចចូលកែតម្រូវបានដោយគ្រាន់តែចូលទៅGoogle Assistant settings បន្ទាប់មកចុចលើBasic Info ហើយស្វែងរកពាក្យថា Nickname។ ហើយអ្នកអាចធ្វើការបញ្ចេញសំលេងតាមអ្វីដែលអ្នកចង់បាន ពេលនោះGoogle Assistantនឹងរៀនបានការបញ្ចេញសំលេងរបស់អ្នក។

Google ក៏បន្ថែមការយល់ដឹងដល់ Google Assistant ផ្សេងទៀតផងដែរ ដោយវាអាចយល់ពីបរិបទបន្ថែមទៀតដល់កម្មវិធីកំណត់ពេលវេលា ដោយប្រើបច្ចេកវិទ្យាយល់ដឹងពីភាសារបស់វាដែលត្រូវបានគេស្គាល់ថា “BERT” ។ Google Assistant គឺជាកម្មវិធីមួយដែលអាចបំពេញការងារបានល្អក្នុងការសន្ទនាគ្នា ក្នុងការស្វែងរកអ្វីផងដែរ។

Source: www.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports