ក្រុមហ៊ុនវីដេអូហ្គេម Ubisoft កំពុងអបអរសាទររដូវកាលទី ២ នៃមាតិកាសម្រាប់ហ្គេម Assassin’s Creed Valhalla ដោយផ្តល់អំណោយដល់អ្នកលេងទាំងអស់ដែលហៅថា “Godly Reward” ។ ឥឡូវនេះអ្នកអាចរកឃើញកញ្ចប់នេះនៅលើហ្គេមនៅក្នុងហ្គេម Animus ហើយវានឹងមិនតម្រូវអោយចំណាយប្រាក់មួយកាក់មួយសេននោះទេ។
ចំណុចលេចធ្លោនៅទីនេះគឺឈុតខោអាវរបស់ Altair ដែលអាចឱ្យអ្នកស្លៀកពាក់ Eivor ជាតួឯករបស់ Assassin’s Creed ដើម។ កញ្ចប់នេះរួមបញ្ចូលទាំងរង្វាន់ទាំងអស់ពីមហោស្រព Yule របស់ Valhalla ដែលបានចាប់ផ្តើមនៅដើមឆ្នាំនេះ។ នេះមានន័យថាប្រសិនបើអ្នកខកខានមិនបានពាក់គ្រឿងសឹក Modraniht armour ឬគ្រឿងតុបតែងណាមួយអ្នកអាចទាមទារវាជាមួយកញ្ចប់នេះបាន។
The Godly Reward ក៏មាន 300 Opal ផងដែរ ដែលជារូបិយប័ណ្ណដែលត្រូវបានប្រើដើម្បីទិញរបស់របរថ្លៃៗ ផ្សេងៗពី Reda អ្នករកស៊ីអាថ៌កំបាំង។
តើអ្នកនៅតែលេងហ្គេម Assassin’s Creed Valhalla ទេ? តើមហោស្រព Ostara ចូលមកដល់អាចទាក់ទាញចិត្តអ្នកបានទេ? ចូលរួមអបអរសាទរទៅកាន់អ្នកនិយមលេងហ្គេម Assassin’s Creed Valhalla ទាំងអស់គ្នា។
ប្រភព៖ pushsquare
ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia