Arknight: ហ្គេមដែលល្អលេងបំផុតប្រចំាឆ្នាំ២០២១នេះ
Arknight” ជាកម្មវិធីហ្គេមដែលGoogle Playចាត់ទុកជា ហ្គេមដែលមានអ្នកទាញយកច្រើនជាងគេ និងមានភាពច្នៃប្រឌិតល្អបំផុតប្រចាំឆ្នាំ ២០២០នេះ។​​ តោះសាកលេង!!

Written by Heaur

02/16/2021

ថ្ងៃនេះខ្ញុំនឹងណែនាំហ្គេម“Arknight” ជាហ្គេមដែលមានប្រជាប្រិយបំផុតមួយនៅឆ្នាំ ២០២០ ដោយត្រូវបានGoogle Playចាត់ទុកជា “ កម្មវិធីហ្គេមដែលមានអ្នកទាញយកច្រើនជាងគេ និងបានឈ្នះពានរង្វាន់ជាហ្គេមច្នៃប្រឌិតល្អបំផុតប្រចាំឆ្នាំ ២០២០ផងដែរ។ ។ ប្រជាប្រិយភាពនេះអាចបង្ហាញចេញអោយឃើញតាមរយៈគុណភាពនៃហ្គេម និងក្រាហ្វិច និងGamePlay។ មានហេតុផលជាច្រើន ដែលបង្ហាញថាហ្គេមArknighនេះទាក់ទាញ។ ដោយសារតែការរចនាតួអង្គរ?  ឬក៏ការចូលចិត្តលេងហ្គេម? អនុញ្ញាតឱ្យខ្ញុំបង្ហាញពីលក្ខណៈពិសេសបន្តិចពីកម្មវីធីហ្គេមនេះ។

ការណែនាំ

Arknights ត្រូវបានចេញផ្សាយដំបូងនៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០១៩ ដោយ Montagne និងHypergryph។ knights គឺជាប្រភេទហ្គេមគំនូរជីវចលដែលមានលក្ខណៈប្រយុទ្ធការពារ ដែលយើងជាអ្នកលេង ត្រូវបានស្គាល់ថាជា “វេជ្ជបណ្ឌិត” ដែលចាប់ផ្តើមព្យាយាមព្យាបាលជំងឺរោគត្បាត។ លើសពីនេះ វេជ្ជបណ្ឌិតមាន “Operator ឬតួអង្គ ដែលជាសម្ព័ន្ធមិត្ត។ Operator នេះហើយជាខ្សែការពារដ៏សំខាន់ សម្រាប់ការពារមូលដ្ឋានរបស់វេជ្ជបណ្ឌិតពីការវាយប្រហាយនានា។

Gameplay

នៅដំណាក់កាលដំបូង យើងនឹងត្រូវផ្តោតលើការជ្រើសរើសOperator ឬតួអង្គ ដើម្បីដាក់ពង្រាយពួកគេអោយទាន់ពេលវេលានៅលើផែនទី ដើម្បីប្រយុទ្ធជាមួយនឹងពពួកបិសាច។ Operator បែងចែកជា៨ ថ្នាក់ផ្សេងគ្នា រួមមាន vanguard, sniper, guard, warlock, heavy equipment, medical, special ហើយនឹង auxiliary។ ដោយមានOperatorខ្លះពូកែខាងប្រយុទ្ធគ្នានិងខ្លះទៀតមានជំនាញខាងមន្តអាគមឬការព្យាបាល។ ​Operatorនីមួយៗក៏មានសាវតាខុសៗគ្នា ដោយនេះទាមទារអោយអ្នកលេងស្គាល់ពីរបៀបលេងរបស់Operatorអោយបានច្រើន។ 

នៅពេលយើងឆ្លងកាតវគ្គជាច្រើន យើងនឹង unlock យកitems និងធនធានបានជាច្រើន ដោយធនធានទំាំងនោះនឹងត្រូវការប្រើក្នុងរយៈពេលវែង។ ម្យា៉ងទៀត items​ ដែលយើងទទួលបាន នឹងជួយអោយយើងអាចជ្រើសរើសOperators បានកាន់តែច្រើន។ លើសពីនេះទៀត យើងក៏អាចupdate តួអង្គទាំងនោះទៅ​ជា Elite-2 ” ដោយទទួលបានសមត្ថភាពពិសេស Skill និងSkinថ្មីផងដែរ។

​អ្នកលេងនីមួយៗក៏មានមូលដ្ឋានសម្រាប់ឈរជើង ដែលមូលដ្ឋាននេះទាមទារអោយមានការកែលម្អ ដើម្បីជួយសម្រួលដល់តួអង្គរ ក្នុងពេលប្រយុទ្ធនិងលក្ខណៈគុណសម្បត្តិមួយចំនួន។ បន្ថែមពីនេះ មូលដ្នានទំាងនេះ ត្រូវភ្ជាប់មកជាមួយ Dorm ដែលជាកន្លែងដែលអនុញ្ញាតអោយតួអង្គអាចសម្រាកនិងស្តារថាមពលឡើងវិញ។ ការធ្វើបច្ចុប្បន្នាភាពDorm នឹងកាត់បន្ថយពេលវេលាសម្រាករបស់តួអង្គ តែមានថាមពលខ្លំាងមុនទៅទៀត។ 

លក្ខណៈសម្បតិ្ត

  • គុណសម្បិត្តិ

ខ្ញុំនឹងបង្ហាញពីគុណសម្បត្តិជាមុនសិន  Arknight ជាកម្មវិធីហ្គេម ដែលមានគុណសម្បិត្តិ ដោយសារតែវាហ្គេមយុទ្ធសាស្ត្រ និងការប្រកួតប្រជែញ។ ក្រៅពីនេះ យើងក៏ជ្រើសរើសតួរអង្គជាច្រើនប្រភេទដែលយើងអាចប្រមូលបានតាមរយៈការជ្រើសរើសប្រភេទផ្សេងៗគ្នា។ លើសពីនេះ វាក៏នឹងបង្រៀនយើងពីរបៀបលេងតួអង្គតាមវគ្គនីមួយៗ ដោយមើលតាមយៈguidelineប្រកបដោយប្រសិទ្ធភាព។

  • គុណវិបត្ត

Arknight​​ ជាហ្គេមប្រហែលជាពិបាកយល់បន្តិចសម្រាប់អ្នកលេង។ វគ្គនីមួយៗដែលកើតឡើងនៅក្នុងArknightsមានលក្ខណៈស្មុកស្មាញ និងពិបាកយល់ពីរប្រៀបលេងតួអង្គនីមួយៗ ដោយសារតែវាជាប្រភេទហ្គេមដែលត្រូវការពេលវេលាច្រើន សម្រាប់ស្វែងយល់ និងអភិវឌ្ឍនទៅមុខទៀត។ ម្យ៉ាងទៀត វាក៏ទាមទារអោយយើងគិតអោយលឿនតាមតែអាចធ្វើទៅបានផងដែរ ជាពិសេសនៅពេលដែលយើងជ្រើសទីតំាំងសម្រាប់ដាក់ Operator យើងអោយឈរជើង។ ដូចនេះសម្រាប់អ្នកដែលចង់លេងហ្គេមដើម្បីតែកំដរពេលវេលា, គេអាចពិចារណាកម្មវីធីហ្គេមផ្សេងបានផងដែរ។

សង្ខេប

ចំពោះPerformance នៅក្នុងហ្គេមនេះគឺ អាចអោយទទួលបានពិន្ទុចំនួន៨ពិន្ទុ ដោយផ្អែកលើដំណើរការនៃការលេងដែលមិនសូវល្អនូឡើយ ប្រូបាប៊ីលីតេរបស់វាក៏នៅមានកម្រិត ឯBackground ខាងក្រោយក៏មិនមានភាពទាក់ទាញខ្លំាង។ ប៉ុន្តែហ្គេមនេះ នៅតែមានលក្ខណៈល្អច្រើន ទំាំងរបៀបនៃការលេង តួរអង្គ វគ្គ resource និងitem ក៏សម្បូរបែប។ ម្យ៉ាងទៀត បេសកម្មនិងសកម្មភាពនៃការលេង មើលពិតជាទំនង ខណៈដែលប្រព័ន្ធហេដ្ឋារចនាសម្ព័នត្រូវការកែលំអ ហើយវាអាចនឹងមានការលំបាកចំពោះអ្នកលេងហ្គេមនេះថ្មី។

ខាងក្រោមនេះជាតំណភ្ជាប់សម្រាប់ទាញយកកម្មវិធីហ្គេមArknight៖

iOS: https://reurl.cc/jqlbpq
Android: https://reurl.cc/OXVxzr
Window: https://reurl.cc/GdeMDD

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …